ក្រឡាប់ឡានដឹកកម្មករកម្មការនី ចាក់មនុស្សប្រហែល១២០នាក់ដេករណូករណែលពេញផ្លូវនៅស្រុកបាទីបណ្តាលអោយមនុស្សម្នាក់ស្លាប់ដោយសារផ្អើលរត់ជាន់គ្នា

0

តាកែវ ៖រថយន្តដឹកកម្មករមួយគ្រឿង បានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ចាក់មនុស្សជាង១០០នាក់រណូករណែលពេញផ្លូវ សង្ស័យរបួសធ្ងន់ច្រើននាក់

ខណៈឡាននេះ បានដឹកកម្មករកម្មការនីចេញពីរោងចក្រឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន តែអកុសលបើកបរមកដល់ចំនុច ភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី នាវេលាម៉ោងជាង ៧យប់ ថ្ងៃទី ២១ វិច្ឆិការ ២០១៧ ស្រាប់តែឡានរេចង្កូតក្រឡាប់ធ្លាក់ចូលស្រែតែម្តង បណ្តាលអោយកម្មកររោងចក្រជាច្រើននាក់នៅក្នុងរថយន្តនោះផ្អើលរត់ជាន់គ្នា ធ្វើអោយកម្មការនីម្នាក់ត្រូវគេជាន់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

លោក ឈន ទ្រឺន អធិការរងស្រុកបាទីបានអោយដឹងថា រថយន្តដឹកកម្មករខាងលើម៉ាក ហ៊ីយន្តដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-5123 បើកបរដោយឈ្មោះ វល់ វន ភេទប្រុស អាយុ ៣៣ឆ្នាំ រដ់នៅភូមិត្រពាំងប្រទាល ឃុំដូង ស្រុកបាទី បានបើកបរដឹកកម្មកររោងចក្រចេញពីរោងចក្រនៅពេលថែមម៉ោង នៅពេលបើកបរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឡានចង្កូតលេងស៊ី រួចបានរេចង្កូតធ្លាក់ចូលស្រែតែម្តង បានធ្វើអោយកម្មកររោងចក្រជាច្រើននាក់នាំគ្នាផ្អើលរត់ចេញពីឡាន ដោយរត់យករួចខ្លួនមិនខ្វល់ពីអ្វីឡើង ធ្វើអោយស្ត្រីកម្មការនីម្នាក់ឈ្មោះ អៀប ថាត អាយុ៣០ឆ្នាំ ស្លាប់បាត់បង់ជីវិតដោយផ្អើលរត់ជាន់គ្នាបន្ទាប់ពីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
ក្រោយពេកកើតហេតុកំលាំងជំនាញបានហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅតាមមន្ទីរពេទ្យ និងគ្លីនិចនៅស្រុកបាទី ចំណែករថយន្តកំលាំងជំនាញបានយកឡានស្ទូចរួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕