កិច្ចប្រជុំសហភាពសហព័ន្ឋបណ្តាញផ្សព្វផ្សាយអាស៊ាន ( UMA )៤ប្រទេសជាង១០០នាក់ ស្តីពីលទ្ធផលកិច្ចសហការ និងលើកទិសដៅអនុវត្តបន្ត

0

ខេត្តសុរិន្ទៈ អ្នកសារព័ត៌មានអាស៊ានចំនួន៤ប្រទេស ត្រូវបានជំនួបនៅក្នុងអង្គរប្រជុំ ស្ថិតនៅសណ្ឋាគារពេជ្រក្សេម ខេត្តសុរិន្ទ ក្នុងនោះមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសំខាន់ៗរបស់សហភាពសហព័ន្ឋបណ្តាញផ្សព្វផ្សាយ អាស៊ាន និងបានលើយកនូវកិច្ចការសំខាន់ៗ ដែល( UMA ) បានរួមគ្នាចងក្រងនិងការអភិវឌ្ឍន៍សង្គមនៃប្រទេស​អាស៊ាន ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការផ្នែកវិស័យសារព័ត៌មាន  នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧។

កិច្ចប្រជុំសហភាពសហព័ន្ឋបណ្តាញផ្សព្វផ្សាយអាស៊ាន  គឺមានការចូលរួម មានប្រទេស កម្ពុជា វៀតណាម ថៃ និងនិង ប្រទេសភូមា ក្នុងនោះមានលោក ប្រាសិទ្ធ សែង​​រុងរឿង អគ្គលេខាធិការ( UMA )  លោក សុខ សុវណ្ណ អគ្គលេខា​ធិការ​រង ( UMA )ប្រចាំប្រទេសកម្ពុជា  ព្រមទាំងគណប្រតិភូសំខាន់ លោកហ៊ុន សុខា ,លោក កង អរុណ,លោក គឹម សារឿន  និងអ្នកសារព័ត៌មាន កាសែត, វិទ្យុ , ទូរទស្សន៍, និងគេហទំព័រ ចំនួន១០០នាក់ ចូលរួមក្នុងអង្គរប្រជុំ ។

អភិបាលរងខេត្តសុរិន្ទ លោក ផនភុត បណ្ឌិតយ៉ានុរ៉ាក  បានមានប្រសាសន៍ ស្តីពីបញ្ហាច្រកព្រំដែន ជាំស្រង៉ាំ ខេត្ត​ច័ន្ទបុរី និង ខេត្តត្រាត  កាលពីខែមុននេះ គឺមានការបើកគ្រុបទេសចរណ៍ ទៅប្រទេសឡាវ  ខេត្តសុរិន្ទមានស្រុក​កាប់​ឈើ ជាប់នឹងព្រំដែន​កម្ពុជា ហើយនឹងមានគម្រោងរៀបចំរថយន្តដឹកជញ្ជូនពីខេត្តសុរិន្ទ និងខេត្តសៀមរាប នៅពេល​នេះ​អាជ្ញាធរខេត្តកំពុង តែរៀបចំមណ្ឌលទេសចរណ៍រវាងខេត្តនឹងខេត្ត  ជាពិសេសនៅពេលនេះ អាជ្ញាធរខេត្តកំពុង​តែរៀបចំសម្រួលដល់អ្នក ជំងឺដែលបានមកព្យាបាលនៃថៃ ហើយនឹងចាត់បញ្ជូនទៅ​រក្សាព្យាបាលជំងឺនៅ​មន្ទីរពេទ្យ​ធំៗទៀត  ក្នុងនោះគឺអាជ្ញាធរ ខេត្តសុរិន្ទកំពុងតែសហការជាមួយសមត្ថកិច្ច រវាងប្រទេសទាំង២ ដើម្បីទប់ស្កាត់ការ​ជួញដូរមនុស្ស  មិនថាប្រទេស​ណាគឺមានការសាមគ្គីគ្នា  និងសុំស្នើរឲ្យបណ្តាញផ្សព្វផ្សាយអាស៊ាន ជួយនាំគ្នាផ្សព្វ​ផ្សាយពីសកម្មភាពល្អរបស់ខេត្ត​នីមួយៗ និងប្រទេសនីមួយៗឲ្យបានទូលំទូលាយ ។