ល្បែងហ្គេមបាញត្រីមួយកំពុងពង្វក់ស្មារតីយុវវ័យអោយភ្លើតភ្លើនភ្លេចការរៀនសូត្រ

0

សៀមរាប=យុវវ័យជាច្រើនបានវក់និងល្បែងហ្គេមបាញត្រីភ្លេចការរៀនសូត្រ គេចវែសសាលា កុហកឪពុកម្ដាយ ថាទៅរៀន តែធាតុពិតបានគេចសាលាលួចមកលេងហ្គេមបាញត្រី មួយកន្លែងនៅក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្រោមផ្លាក់យីហោ( សិប្បកម្មជាងផ្សារដែក សួន សំណាង ) ។
តាមប្រភពពត័មានពីពលរដ្នបានអោយដឹង ហ្គេមបាញត្រីមួយកន្លែងនេះត្រូវបានគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ក្រោមការធានាសុវត្ថិភាពពីសមត្ថកិច្ចមួយចំនួនចាំកាងបទល្មើសនៅពីក្រោយធ្វើ អោយ ហ្គេមមួយកន្លែងនេះដំណើរការបានយ៉ាងរលូន ពុំដែលមានសមត្ថកិច្ចណាហ៊ាន បង្រ្គាប់នោះទេ ព្រោះខ្លាចធ្លាក់បុណ្យស័ក្ក កត្តាទាំងនេះហើយ ទើបធ្វើអោយមានបទល្មើស ឆក់ និងលួចជាហូហែរ និងការភ្លើតភ្លើនរបស់យុវវ័យភ្លេចអស់ការសិក្សារៀនសូត្រ ដែលឪពុកម្ដាយគ្រប់រូបតែតែប្រាថ្នាចង់អោយកូនរបស់ខ្លួនក្លាយជាមនុស្សល្អក្នុងសង្គម តែផ្ទុយស្រលះកូនទាំងនេះ កំពុងតែវក់និងល្បែងហ្គេមបាញត្រីអោយហើយ។
លោក ទិត្យ ណារុង ធ្លាប់ប្រាប់ក្នុងកិច្ចសម្ភាសថា លោកនិងចុះបង្រ្កាប់ល្បែងស៊ីសង គ្រប់ប្រភេទ មិនអោយកើតមាន តែសុំផ្ដល់ពត័មានពីទីតាំង អោយច្បាស់លាស់ដើម្បីបង្រ្គាប់អោយមានសុវត្តិភាព៕ប៊ុនរិទ្ធី