ភ្ញាក់ផ្អើលទាំងព្រឹកនៅប្រជុំជនខេត្តបន្ទាយមានជ័យមានករណីចោរលួចរថយន្ត

0

បន្ទាយមានជ័យ ៖
មានការភ្ញាក់ផ្អើលទាំព្រឹកប្រហ៊ាមនៅកណ្ដាលទីប្រជុំជនខេត្តបន្ទាយមានជ័យខណះពេលម្ចាស់បើកទ្វាឡើងស្រប់តែរថយន្ត១គ្រឿងត្រូវបានចោលួចយកទៅបាត់
ករណីលួចរថយន្ត ដែលជាករណីមិនធ្លាប់មានពីមុន សម្រាប់ខេត្តបន្ទាយមានជ័យបានកើតឡើង បង្ករឲ្យមានការភ្ញាក់ផ្អើល ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្នុងខេត្ត
តាមរៀបរាប់ម្ចាស់រថយន្តឈ្មោះ ញាន កែវ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ នៅយប់កើតហេតុឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខ្លួនបានចតរថយន្តមួយគ្រឿងដែលបានខ្ចីពីបងប្អូនមកប្រើ ម៉ាកកាមរី ចង្កូតស្តាំ ផលិតឆ្នាំ១៩៩៣ ពណ៌ប៉ៃតងចាស់ ពាក់ស្លាកលេខបន្ទាយមានជ័យ ២A ១៧០៣ នៅមុខហាងលក់សំលៀកបំពាក់របស់ខ្លួន ហើយខ្លួនក៏ចូលទៅសម្រាកក្នុងហាង លុះព្រឹកឡើងស្រាប់តែបាត់រថយន្តតែម្តង ។ ហើយខ្លួនក៏បានសុំឆែកកាមេរាសុវត្ថិភាព អ្នកជិតខាង ទើបដឹងថា រថយន្តត្រូវបានចោរលួចនៅម៉ោង ១២ : ៥៣ នាទីយប់ តែមិនបានឃើញមុខចោរនោះទេ ព្រោះកាមេរាចាប់រូបបានខាងឆ្វេងនៃរថយន្ត ហើយរថយន្តរបស់លោកចង្កូតស្តាំ ។
ទាក់ទងនឹងបញ្ហានេះលោក ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នេះជាករណីដែលមិនធ្លាប់មានទេពីមុនមក សម្រាប់ខេត្តបន្ទាយមានជ័យ ហើយពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើង ធ្វើការស៊ើបអង្កេតលើករណីនេះ…៕ដោយ៖ឃិន គន្ធា