សមាគមមួយធ្វើសកម្មភាពឃោសនាអោយប្រជាជនចូលជាសមាជឹករបស់សមាគមខ្លួន ដោយប្រើគន្លឹះសន្យាធ្វើបណ្ណ័ក្រីក្រឬបណ្ណ័លឿង(ប័ណ្ណ បសស)សំរាប់ទទួលបានសេវាមូនិធិសមធម៌ពីរដ្ឋរួមទាំងអត្ថប្រយោជន៏ផ្សេងៗទៀតតែតម្រូវអោយបង់លុយសមាជឹកម្នាក់២៦០០០៛ក្នុងមួយឆ្នាំ

0

ព្រះសីហនុ៖នារសៀលថ្ងៃពុធខែបុស្ស ឆ្នាំរកាពស២៥៦១ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតី ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ និងមានវត្តមានមន្ត្រីថ្នាក់ដឹកនាំមកពីអង្គភាព មន្ទីរជំនាញរួមទាំងសមាគមនោះចូលរួមផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីណែនាំសមាជឹកសមាគមនេះកុំអោយធ្វើសកម្មភាពឃោសនាអូសទាញពលរដ្ឋដោយមធ្យោបាយផ្សេងៗប្រាកចាកពីអ្វីដែលច្បាប់បានកំណត់នាំអោយមានបញ្ហា។

លោក ជុំ សាវឿន អនុប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជាបានសារភាពថាសហការីរបស់លោកពិតជាបានទៅធ្វើសកម្មភាពអូសទាញប្រជាពលរដ្ឋអោយចូលជាសមាជឹកសមាគមរបស់ខ្លួនមែនកាលពីថ្ងៃទី០៨និងទី០៩ ខែ មករា ឆ្នាំ២០១៨។ ដោយ ក្រុមការងារសមាគមបានធ្វើសកម្មភាពឃោសនាប្រជាជននៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបានសន្យាជាមួយប្រជាពលរដ្ឋថានឹងចេញបណ្ណ័លឿង (បណ្ណ័ បសស) ជួនដើម្បីបានទទួលការព្យាបាលជំងឺនៅពេទ្យរដ្ឋដោយអត់ប្លង់ថ្លៃ
ចំពោះស្ត្រីមានផ្ទៃពោះ នឹងទទួលប្រាក់៤០ម៉ឺនរៀល ទៀតនៅពេលឆ្លងទន្លេ។

លោក ជុំ សាវឿន បានទទួលស្គាល់ថា ក្រុមការងាររបស់លោកពិតជាបានចុះទៅធ្វើការងារនេះដោយមិនបានជូនដំណឹងនិងធ្វើការសហការជាមួយអាជ្ញាធរមែន។

សូមបញ្ជាក់ថាសមាគមនេេះបានតម្រូវអោយអ្នកដែល ចូលជាសមាជឹកត្រូវបង់លុយ ម្នាក់២៦០០០៛(២ម៉ឺម៦ពាន់រៀល)ក្នុងមួយឆ្នាំ ។សមាជឹកទាំងនោះនឹងបានមកវិញនូវបណ្ណ័ក្រីក្រ បណ្ណ័លឿង(បណ្ណ័ បសស)មួយសន្លឹក។តែយ៉ាងណាការបង់លុយនេះមិនមានចេញវិក្កយបត្រជូនប្រជាជនឡើយ។
រាល់សមាជឹកក្នុងគ្រួសារនីមួយៗអាចចូលជាសមាជឹកសមាគមនេះបានទាំងអស់គ្នាអោយតែបង់លុយជូនសមាគម។

ក្នុងរយៈពីរថ្ងៃនៃសកម្មភាពរបស់សមាគមនេះបានអូសទាញបានសមាជឹកថ្មីចំនួនជាង៣០នាក់ហើយដែរ។
ទោះជាបែបនេះក្តី លោក ជុំ សាវឿន បានទទួលស្គាល់ថា អ្វីដែលពួកគាត់បានធ្វើនេះពិតជាមានកំហុសឆ្គងមែនតែលោកសុំការអធ្យាស្រ័យចំពោះបញ្ហាឆ្គាំឆ្គងទាំងអស់នេះ៕ដោយ៖សាវ៉ុន