កញ្ឆាក្រៀម១០គីឡូត្រូវបានសម្ថតកិច្ចប៉ូលីសស្រុកគិរីវង់បង្រ្កាប

0

សាំង សារ៉ាវី:  ខេត្តតាកែវ ៖ ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការបង្រ្កាបបទល្មេីសឲ្យដូចភ្លៀងរលឹម។
នៅថ្ងៃច័ន្ទ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង០១នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្រ្កាបករណីដឹកជញ្ជួនកញ្ឆាក្រៀម០១ករណី នៅចំណុចភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងបានឃាត់ខ្លួនបានជនសង្ស័យម្នាក់។
អធិការស្រុកគិរីវង់ លោក យុគ សារ៉ាត់បានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ កែវ ភូ ភេទប្រុស អាយុ១៨ឆ្នាំ មាន ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ក្រោយឃាត់ខ្លួន កម្លាំងជំនាញបាន ដកហូតបានវត្ថុតាងរួមមាន កញ្ឆាក្រៀមចំនួន០៩ដុំ ទម្ងន់១០គីឡូក្រាម .ម៉ូតូ០១គ្រឿង  គ្មានស្លាកលេខ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕