អាស្វិត ញុលគូទស៉ីរូសបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

0

ខេត្តរតនគិរី៖ រថយន្តកាមរីកែច្នៃបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៧៨A ស្ថិតនៅក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ។

មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា រវាងរថយន្តនឹងម៉ូតូបើកបរស្របទិសគ្នាពីជើងមកត្បូង ជនរងគ្រោះឈ្មោះ ឌី ភេទប្រុសអាយុ៣១ធ្នាំជនជាតិខ្មែរ រស់នៅភូមិកាឡៃ២ឃុំកាឡៃស្រុកអូរជុំខេត្តរតនគិរី រងរបួសធ្ងន់ត្រង់ចង្កេះ ជិះម៉ូតូ១គ្រឿងម៉ាកស៉ីរូស កែច្នៃដឹកឈើ ពណ៌ខ្មៅលាយ ស អត់ស្លាកលេខ ។

ចំណែកជនបង្កជាម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួនបាត់់ស្រមោល រថយន្ត១គ្រឿងម៉ាកកាមរី កែច្នៃ ពណ៌ប្រផេះ ពាក់ស្លាកលេខ ង 0671ភ.ព2 ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជុំដើម្បីឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ យក្ខឡោម