អភិបាលខេត្តកំពង់ធំ នាំយកបច្ច័យ ២ លានរៀលនិងគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃនៅវត្តឥន្រ្ទីយ៍សំវរៈ

0

(កំពង់ធំ) អភិបាលខេត្តកំពង់ធំនាំយកបច្ច័យ ២ លានរៀលនិងគ្រឿងឧបភោគ បរិភោគ ប្រគេនជូនព្រះសង្ឃនៅវត្តឥន្រ្ទីយ៍សំវរៈ ក្នុងការជួយគាំទ្រ សម្រាប់បេក្ខសមណសិស្ស និងគណៈមេប្រយោគ ប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(សាលាបាលីរង)ចំនួន៥០០អង្គ។ ឯកឧត្តម សុខ លូ អភិបាលខេត្ត ដឹកនាំសហការីប្រគេន នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ នៅក្នុងព្រះវិហារវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ។ ការប្រគេននូវគ្រឿងបរិភោគទាំងនេះ គឺជាការលើកស្ទួយ ការជួយគាំទ្រព្រះពុទ្ធសាសនា ក្នុងគោលបំណងចូលរួមអភិរក្ស និងជាការជួយសម្រួលក្នុងការផ្គត់ផ្គង់នូវចង្ហាន់ ក្នុងរយៈពេល៣ថ្ងៃនៃការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(សាលាបាលីរង)ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣,៤,៥ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៩,២០, និង២១ ខែមករា ឆ្នាំ២០១៨ ដែលនិមន្តមកពីតាមបណ្ណាក្រុងស្រុកទាំងប្រាំបីក្នុងខេត្តកំពង់ធំ។ ក្នុងការចូលរួមចាប់នូវមគ្គផលនាឱកាសនោះឯកឧត្តម បានប្រគេននូវ អង្ករ១តោន, មី ២៤ កេស, ទឹកសុទ្ធ ២០ កេស, ទឹកក្រូច ២០ កេស និងបច្ច័យ ២លានរៀល ផងដែរ។
ឯកឧត្តម សុខ លូ អភិបាលខេត្ត និង ព្រះសត្ថាបារមី សៀង សុខ ព្រះមេគុណខេត្តកំពង់ធំ ជាព្រះចៅអធិការវត្តសូម ធ្វើការអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ មេត្តាជួយឧបត្ថម្ភ នូវសម្ភារៈ ដូចជា អង្ករ ម្ហូប ភេសជ្ជៈ សៀវភៅប៉ិច និងបច្ច័យ សម្រាប់ផ្គត់ដល់សាមណសិស្ស សិស្ស និមន្ត និងអញ្ជើញមកប្រឡងចូលររៀននៅពុទ្ធិក
មធ្យមសិក្សាបឋមភូមិនេះកុំបីខាន។