មន្រ្តីជំនាញពុំហ៊ានបិទកសិដ្ឋានចិញ្ចឹមជ្រូកឈ្មោះឈួនរស្មីបង្ករខ្លិនស្អុយប៉ះពាល់ដល់សុខភាពពលរដ្ឋ១៣៧គ្រួសារ

0

ខេត្តកំពង់ធ៖ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលត្រូវបានគេដឹងថា មានខ្នងបង្អែកធំប៉ិនលោកខែ អាជ្ញាធរ និងសមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្ម បស្សុព្យាបាល ទោះជាមានការស្នើរសុំយ៉ាងទទូច ពីសំណាក់ប្រជាពល​រដ្ឋទាំង១៣៧ គ្រួសារ ឲ្យចុះបិទទីតាំងចិញ្ចឹមជ្រូក ដែលធ្វើឲ្យប៉ះពាលដល់សុខភាពប្រជាពលរដ្ឋ ជារៀងរាល់ ថ្ងៃតែហាក់បីដូចជាមិនមានការយកចិត្តទុកដាក់នោះឡើយ។

កសិដ្ឋានអត់ច្បាប់អាចនឹងចិញ្ចឹមជ្រូករាប់រយជ្រូក បានបង្ហូរលាមក់ជ្រូកចូលប្រឡាយ ចូលស្រែ និងជះក្លិន​ស្អុយដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិរពាក់ពេន ឃុំទ្រៀល ស្រុបារាយណ៏ ខេត្តកំពង់ធំ  ត្រូវបានគេសង្ស័យថា ប្រហែលជាមន្រ្តីបស្សុព្យាបាលសត្វស្រុក បានទទួលលាភស្ការៈពីម្ចាស់​កសិដ្ឋានចិញ្ចឹមជ្រូកហើយមើលទៅ  បានជាសំណើរឲ្យជួយដោះស្រាយរបស់ប្រជាពលរដ្ឋទាំង១៣៧គ្រួសារ បែរជាគាត់ពុំមានចំណាត់ការ និងខំយកចិត្តយកថ្លើមម្ចាស់កសិដ្ឋានទៅវិញ។

លោក អឿង  ណែម ប្រធានភូមិរពាក់ពេន បានឲ្យដឹងថា លោកអស់សមត្ថភាពហើយ គាត់ចង់ជួយប្រជា​ពល​របស់លោកដែរ តែបើថ្នាក់លើគាត់សង្ងំស្ងៀម ពុំមានចំណាត់ការ ដោះស្រាយឲ្យប្រជាពលរដ្ឋទាំង១៣៧ គ្រួសារ ដែលកំពុងតែដេកហិត អង្គុយហិត ឈរហិត ក្លិនលាមកជ្រូក ជាង៣ខែមកហើយ នៅតែពុំមាន​ដំណោះ​​ស្រាយនោះឡើយ តែបើទោះជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកបានអះអាងថា មានច្បាប់ក្តីក៏សុំឲ្យអនុវត្ត​តាមច្បាប់ដែលមិនប៉ះពាល់ដល់ប្រជាពលរដ្ឋ មិនមែនអាងតែមានច្បាប់បង្ហូលាមកចូលបឹង ចូលអូ ដែល​ប្រជាពលរដ្ឋប្រើប្រាស់រាល់ថ្ងៃនោះទេ។

លោកគាំ តាក់ មេឃុំ បានបង្ហើបឲ្យដឹងថា!បញ្ហាក្លិនស្អុយនេះ លោកនិងក្រុមប្រឹក្សាឃុំ មន្ត្រីជំនាញពេទ្យសត្វ ធ្លាប់បានចុះធ្វើការអប់រំ ណែនាំនិងកិច្ចសន្យាម្តងរួចមកហើយ ថាឲ្យមានការបោសសំអាតអនាម័យជាប្រចាំ តែម្ចាស់កសិដ្ឋាននេះមិនបានគោរពតាមការណែនាំឡើយ។

លោក ជាផាង ប្រធានបរិស្ថានស្រុកបារាយណ៏ បានបញ្ជាក់ថា!កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនេះពិតជាមានខ្លិនស្អុយដល់ប្រជាពលរដ្ឋមែន តែលោកក៏បានចុះមកជាមួយពេទ្យសត្វនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យណែនាំរួចហើយ ព្រមទាំងឲ្យម្ចាស់កសិដ្ឋានបាញ់ថ្នាំ (IM)ដើម្បីកំចាត់ក្លិនស្អុយ តែម្ចាស់កសិដ្ឋាននេះនៅតែមិនអនុវត្តតាមកិច្ចសន្យាទេ។

ចំនែក លោកឈួន រស្មី និងប្រពន្ធឈ្មោះអេង ស្រីណូន រស់នៅភូមិសាលាឃុំ ឃុំទ្រៀលមិនបាននិយាយថាខ្លួនគាត់មានច្បាប់ពីស្រុក តែមិនព្រមបង្ហាញប្រាប់អ្នកសារព័តមានទេ ហើយក៏មិនព្រម អត្ថាធិប្បាយឡើយជាមួយអ្នកសារព័ត៍មានទេ! ព្រោះគេអាងស្គាល់អ្នកធំ។  ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋានរស់នៅក្នុងភូមិខាង់លើនេះ បានទទួចស្នើសុំឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន មានវិធានការជួយទប់ស្កាត់ ឬក៏បិទតែម្តង ដើម្បីសុខភាព។

ដោយ  ប៊ុន  រដ្ឋា