ថ្នាក់ដឹកនាំខេត្តព្រះសីហនុគ្រោងដាក់ពាក្យប្តឹងម្ចាស់គណនីfacebook ឈ្មោះ មាស សឿន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតមានចរិតញុះញង់

0

រដ្ឋបាលខេត្តព្រះសីហនុគ្រោងដាក់ពាក្យប្តឹងម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ មាស សឿន ដែលបានផ្សព្វផ្សាយព័ត៍មានមិនពិតបរិហាកេរ្តិ៍ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។

បើយោងតាមការអោយដឹងពីលោកមេធាវីប្រចាំសាលាខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ១កើត ខែមាឃ ឆាំ្នរកា នព្វស័ក ពស២៥៦១ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆាំ្ន២០១៨ បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងដាក់ពាក្យប្តឹងម្ចាស់គណនីfacebookឈ្មោះ មាស សឿន ដែលបានផ្សព្វផ្សាយ ព័ត៌មានមិនពិតបង្ខូចកិត្តិយសថ្នាក់ដឹងនាំខេត្តព្រះសីហនុ ឯឧ យន្តមីន អភិបាលខេត្ត និង លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ដោយបានវាយប្រហារធ្ងន់ៗមកលើថ្នាក់ដឹកនាំខេត្តព្រះសីហនុ។
នេះជាសារទាំងស្រុងដែលបានបង្ហោះ “ឯកឧត្តម យន្ត មីន និងលោក ផៃ ប៊ុនវណ្ណៈ.កំពុងប្រព្រឹត្តអំពើពុករលួយនៅខេត្តព្រះសីហនុ ហើយរំលោភលើដីការក្សាការពាររបស់តុលាការ ហើយឈូសឆាយយកដីលក់នៅចំណុចអូរត្រេះបានលុយរាប់លានដុល្លា សូមសម្តេចទានជ្រាប”.។

ខ្លឹមសារ ចោទប្រកាន់របស់ facebook មាស សឿន ចុះផ្សាយ

សារបែបនេះបាននឹងកំពុង
ធ្វើអោយមតិមហាជនមានការយល់ច្រឡំនិងប៉ៈពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំខេត្តយ៉ាងធ្ងន់ធ្ងរ។
បញ្ហានេះដែរថ្នាក់ដឹកនាំខេត្តបានធ្វើការបដិសេធថានេះជារឿងមិនពិតទេហើយការផ្សព្វផ្សាយរឿងនេះជាទង្វើទុច្ចរិតដែលមិនអាចទទួលយកបានឡើយ។

ករណីនេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុបានត្រៀមដាក់ពាក្យប្តឹងម្ចាស់គណនីfacebook ឈ្មោះ មាស សឿន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតញុះញង់អោយសាធារណជនយល់ច្រឡំនិងស្នើសុំអោយមត្ថកិច្ចនគរបាលនិងតុលាការផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ផង។

លោក ផៃ ប៊ុនវណ្ណៈ ថាករណីដីនៅតំបន់ពយម៉ាចូវនេះតាមពិតរដ្ឋបាលខេត្តព្រះសីហនុបានទទួលដីនេះពីលោក នាក់ សាវ៉ាត ទំហំ១ ហិចតា ដើម្បីធ្វើការបែងចែកជូនប្រជាពលរដ្ឋ២៦គ្រួសារដែលមួយចំនួនរស់នៅសំណង់មិនរៀបរយតាមដងផ្លូវសាធារណៈនៅចំនុចភូមិ៦សង្កាត់៤ក្រុងព្រះសីហនុនិងមួយចំនួនទៀតតាំងលំនៅលើដីកម្មសិទ្ធិរបស់លោកឧកញ៉ា គង់ ទ្រីវ។

ប្រជាជនទទួលប្រាក់ឧបត្ថម្ភ

ករណីនេះដែរ រដ្ឋបាលបានបែងជាឡូតិ៍ៗសំរាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំងនោះដោយមានការផ្តល់លុយមួយចំនួនទៀតផងសំរាប់បងប្អូនប្រជាជនមានលទ្ធភាពធ្វើផ្ទះនៅបន្ទាប់ពីរើចេញពីកន្លែងចាស់មកនៅកន្លែងថ្មីនេះមានទីតាំងនៅក្បែរវត្តអូរត្រេះ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក៍ប៉ុន្តែផ្ទុយទៅវិញមានមា្ចស់គណនី ហ្វេសប៊ុកឈ្មោះមាស សឿន បែរជាផ្សាយបំភ្លើសការពិតថាថ្នាក់ដឹកនាំខេត្តព្រះសីហនុយកដីទៅលក់យកលុយរាប់លានដុល្លារដាក់ហោប៉ៅទៅវិញដែលនេះជារឿងខុសពីការេពិតទាំងស្រុង៕ខៀវ សាវ៉ុន

ពលរដ្ឋទទួលយកចំណែកដីពីរដ្ឋបាលខេត្តព្រះសីហនុ
ប្លងដីឡូតិ៍សំរាបចែកជូនប្រជាជន