រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួល បច្ចេកទេស​ក្រុមប្រឹក្សា ខេត្ត​ស្ដីពី ការពិនិត្យ និងផ្ដល់យោបល់លើ កម្មវិធី​វិនិយោគ​បីឆ្នាំ​រំកិលខេត្ត​ (២០១៨-២០២០)

0

អួង វឹង 3:
ខេត្តកំពត  សាលាខេត្តកំពត នៅ​រសៀលថ្ងៃពុធ​១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស​២៥៦១​ត្រូវថ្ងៃទី១៧ ខែមករា​ឆ្នាំ​២០១៨។​
ឯកឧត្តម​ជាវ តាយ​អភិបាល​នៃគណៈអភិបាលខេត្តបានដឹកនាំ​កិច្ចប្រជុំគ​ណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ស្ដីពី​ការពិនិត្យ​និងផ្ដល់់យោបល់លើកម្មវិធី​វិនិយោគ​បីឆ្នាំ​រំកិល​របស់រដ្ឋបាលខេត្ត​កំពត​(២០១៨-២០២០) ដែលកិច្ចប្រជុំនេះមានសមាសភាពចូលរួមពី សមាជិកមួយចំនួននៃ​ក្រុមប្រឹក្សា និងគណៈអភិបាល​ខេត្ត ព្រមទាំងអាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ជំនាញ​ជុំវិញខេត្ត​។​របៀបវារៈសំខាន់ៗក្នុងកិច្ចប្រជុំនេះរួមមាន៖ ទី១-របាយការណ៍​តាមដាន​ត្រួតពិនត្យ​លទ្ធផល អនុវត្ត​កម្មវិធី​វិនិយោគឆ្នាំ២០១៧ ។​
ទី២-សេចក្ដីថ្លែងហេតុ​នៃដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត​(២០១៨​-២០២០)។​
ទី៣-បង្ហាញ​សេចក្ដី​ព្រាងកម្មវិធី​វិនិយោគ​បីឆ្នាំ​រំកិល​ខេត្ត (២០១៨-២០២០)​។​ទី៤-ពិនិត្យ​និង​ផ្ដល់យោបល់សេចក្ដី​ព្រាង​កម្មវិធី​វិនិយោគ​បីឆ្នាំ​រំកិល​ខេត្ត​(២០១៨-២០២០)​។​
ទី៥-​បង្ហាញ​សេចក្ដី​ព្រាង​ផែនការសកម្មភាពថវិកា ផអ៣ឆ្នាំ២០១៨។​ទី៦-​ពិនិត្យ​ផ្ដល់យោបល់សេចក្ដី​ព្រាង​ផែនការសកម្មភាពថវិកា​ផអ៣ឆ្នាំ២០១៨​។
​គឺក្នុងគោលបំណង រួមគ្នាពិនិត្យ ពិភាក្សា និងកែតម្រូវរាល់ខ្លឹមសារនូវសេចក្ដីព្រាងសៀវភៅកសាងផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០១៨-២០២០)​មុននឹងដាក់ឆ្លងក្រុមប្រឹក្សាខេត្តដើម្បីពិនិត្យនិងអនុម័ត។​
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម​ជាវ តាយ អភិបាល​ខេត្តបាន មានប្រសាសន៍ វាយតម្លៃខ្ពស់​ចំពោះ​លទ្ធផល​នៃការខិតខំរបស់ក្រុមការងារកសាងផែនការខេត្ត ក៏ដូច​ជាបណ្ដាមន្ទីរ អង្គភាព និង​រដ្ឋបាលក្រុង ស្រុកព្រមទាំងអ្នកពាក់ព័ន្ធ​ទាំងអស់​ដែលបានសហការគ្នា​ក្នុងការប្រមូលព័ត៌មាន ស្ដីពី​តម្រូវការ​របស់មូលដ្ឋានសម្រាប់ការកសាងផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឡើង ដែលមានលក្ខណៈជ្រុងជ្រោយគួរប្រសើរ។​ ក្នុងគោលដៅរួមគ្នាធ្វើការអភិវឌ្ឍន៍​ខេត្តកំពត​ដែលជាខេត្តមួយមានសក្ដានុពលទាំងវិស័យសេដ្ឋកិច្ចនិងទេសចរណ៍អោយមានការរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត។ ​ជាមួយនាឱកាសនោះដែរឯកឧត្តម​ជាវ តាយ ​ក៏បានលើកគូសបញ្ជាក់ដែរថា៖ រដ្ឋបាលនៅថ្នាក់ក្រោមជាតិថ្វីត្បិតមិនមែនជាសមាជិករាជរដ្ឋាភិបាល។​ ប៉ុន្តែ​វាជាតំណាងឬជាសេនាធិការអោយរាជរដ្ឋាភិបាល។
ដូចនេះ​ថ្នាក់ដឹកនាំនៃបណ្ដាមន្ទីរ អង្គភាព​ជំនាញ​ទាំងអស់​ដែលជាសេនាធិការអោយរដ្ឋបាលខេត្តទាំងមូល រួមនឹងរូប​ឯកឧត្តម​ផ្ទាល់​ដែលទើបមកកាន់តំណែងជាអភិបាលខេត្ត។​យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាពិភាក្សាដោះស្រាយរាល់សេចក្ដីត្រូវការរបស់ប្រ​ជាពលរដ្ឋ​ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ​ហ៊ុន​សែន​ជាប្រមុខដឹកនាំ​ ទើបលទ្ធផលការងារយើងសម្រេចបានល្អនិងទទួលជោគជ័យ ពោលគឺគ្មានការងារអ្វីដែលយើងបានរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយហើយមិនទទួលបានជោគជ័យនោះទេ។​ ពាក់ព័ន្ធ​នៅក្នុងនៃកិច្ចប្រជុំនាពេលនេះដែរ ឯកឧត្តម អភិបាល​ខេត្ត ក៏បានផ្ដាំផ្ញើ និងជំរុញអោយមន្ទីរ​អង្គភាព​ជំនាញ ដែលត្រូវកែតម្រូវ សូមប្រញាប់បញ្ជូនខ្លឹមសារកែតម្រូវអោយបានឆាប់មកដល់ក្រុមការងារកសាងផែនការខេត្ត ដើម្បីធ្វើការដាក់ឆ្លងក្នុងកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តនៅថ្ងៃ​២៤​មករា​ឆ្នាំ​២០១៨​ខាងមុខនេះ​ស្របទៅនឹងការណែនាំរបស់ក្រសួងមហាផ្ទៃដែលបានដាក់អោយអនុវត្តផងដែរ។​