មេឃុំគោលឃុបឃិតធ្វើលិខិតលក់ដី ដែលម្ចាស់ដីឲ្យអ្នកជិតខាងស្នាក់នៅបណ្តោះអាសន្ន

0

កំពង់ធំៈ បញ្ហាទំនាស់ដីធ្លី បានកើតឡើងជាប្រចាំ ស្តាប់ឡើងសំាត្រចៀក ក្នុងករណី ម្ចាស់ដីចិត្តធម៌អាណិត មេត្តាអ្នកក្រក្សត់ ឲ្យស្នាក់នៅលើដីរបស់ខ្លួន តែចុងក្រោយម្ចាស់ដីត្រូវមកទទួលរងទុក្ខ ដោយសារតែអ្នក​ដែលស្នាក់នៅលើដីគេ បែរជាលួចឃុបឃិតគ្នាជាមួយលោក ជា ថា មេឃុំគោល ធ្វើលិខិតលក់ដីដោយស្ងាត់ ឲ្យទៅអ្នកជិតខាង ដោយមិនព្រមប្រគល់ដីឲ្យម្ចាស់ដើមវិញ។

អុំស្រី សិន សូត អាយុ៦៩ឆ្នាំ រស់នៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានឲ្យដឹង​ថា​ឲ្យដីគេស្នាក់នៅ អុំស្រីមានដីដែលជាកេរ្ត៍អាករតាំងពីជំនាន់ដើម មុនសម័យខ្មែរក្រហម នៅចំនុចភូមិបាក់ស្រី នេះ ក្រោយឆ្នាំ ១៩៧៩ អុំស្រីបានកាន់កាប់ដីនេះមករហូត  ជាមួយនឹងក្មួយស្រីរបស់គាត់ឈ្មោះ ចាន់ យៀង ភេទស្រី អាយុ៦០ឆ្នាំ  លុះមកដល់ឆ្នាំ ១៩៨៥ ក្មួយស្រីរបស់គាត់ បានអាណិតអាសូអ្នកជិតខាងឈ្មោះ ហួន ណម ភេទស្រី បានមកសុំអង្វរគាត់ សុំរស់នៅលើដីមានទំនាស់នេះបណ្តោះអាសន្ន អុំស្រី និងក្មួយក៏អាណិត អាសូ ដោយក្តីមេត្តាធម៌ បានអោយដីនៅ ដែលមានទំហំ ១០ម គុណ១៥ម  ហើយបានសន្យាថា បើកាល​ណាឈប់រស់នៅនិងប្រគល់ជូនម្ចាស់ដើមវិញ។

អុំស្រីចាន់ យៀង បានរៀបរាប់ថា  លុះមកដល់ចុងឆ្នាំ ២០១៧ បងស្រីឈ្មោះ ហួន ណម ដែលសុំដីគាត់រស់​នៅ​នេះ បានយកដីដែលមិនមែនជាកម្មសិទ្ធរបស់ខ្លួនទៅលក់ឲ្យអ្នកដ៍ទៃ ព្រមទាំងផ្ទះទៀតផង ហើយត្រូវ​បានបែក​ការនៅពេលដែល ម្ចាស់ដីដែល ទិញមិនស្របច្បាប់ មករុះរើផ្ទះចេញហើយធ្វើការចាក់ដីថ្មី ថែមទាំង ចាក់លុបលូទឹក ដែលជាប្រព័ន្ឋធារាសាស្រ្ត សម្រាប់អ្នកស្រុកប្រើប្រាស់ ធ្វើស្រែចំការទៀតផង ដោយពុំមាន ការហាមឃាត់ពីសំណាក់អាជ្ញាធរឃុំ និងប៉ុស្តិ៍រដ្ឋបាលនោះឡើយ ។

អុំស្រីចាន់ យៀង បានបន្តថា ពេលគាត់បានដឹងថា ឈ្មោះ ហួន ណម  ដែលសុំដីគាត់រស់នៅ បានយកដី​គាត់លក់ដោយមិនបានប្រគល់ឲ្យគាត់វិញ គាត់បានទៅប្តឹងមេឃុំឲ្យជួយដោះស្រាយ តែមេឃុំមិនព្រមដោះ ស្រាយបែរជា លួចស៊ីញ៉េរចុះហត្ថលេខា ទិញលក់ឲ្យជនខិលខូចទៅវិញ ទើបគាត់មានបំណងទាមទារមក វិញ និងសុំឲ្យឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយដោះស្រាយ និងរកភាពយុត្តិធម៌ឲ្យគាត់ផង ។

លោក ជា ថា មេឃុំគោល បានសម្ពាសផ្ទាល អ្នកមួយអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ ថា តាមច្បាប់អ្នកណាកាន់កាប់ដី បាន៥ឆ្នាំ គឺជាកម្មសិទ្ធរបស់គេហើយ ដោយតវ៉ាពុំបាននោះទេ ដោយយោងតាម ស.ជ.ណ ប្រកាស់រឿងដីធ្លី ចំនែកការសុំស្នាក់នៅ ឬខ្ចីដីនៅ គឺជារឿង​របស់គ្នាឯងទេ គាត់ឈឺក្បាលណាស់ ហើយស្មុកស្មាញ ការដោះ​ស្រាយនេះ ។ ​ដោយ  ប៊ុន  រដ្ឋា