ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បាននាំយកអំណោយជាមឈូសនិងសម្ភារៈរួមទាំងប្រាក់ចំនួន ១.០០០.០០០៛

0

ខេត្តកំពត  នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ៩:០០ នាទី កម្លាំងការិយាល័យគ្រប់គ្រងជនបរទេសដឹកនាំដោយលោកវរៈសេនីយ៍ទោ លួន ខឿននិងលោកវរៈសេនីយ៍ទោ ចាន់ ប៊ុនធឿន កម្លាំងឈុតខ្មៅ ដំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មានកម្លាំងចូលរួមសរុប ២៧នាក់
បាននាំយកអំណោយជាមឈូស០១ អង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម និងទឹកប្រាក់ចំនួន ១.០០០.០០០៛ (មួយលានរៀល)និង100$
ដែលជាសទ្ធាដ៏ជ្រះថ្លា ដើម្បីចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពលោក ររៈសេនីយ៍ត្រី ផាន់ ភ័ណ្ឌ អាយុ ៥០ ឆ្នាំ ជានាយផ្នែកសរុប នៃការិយាល័គ្រប់គ្រងជនបរទេស ពិធីបុណ្យប្រារព្ធធ្វើឡើងនៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលទទួលមរណ:ភាពកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ២រសៀល ដោយរោគាពាធ ៕