បើកការសាងសង់ស្ពានច្រកព្រំដែនថ្មីស្ទឺងបត់-ណងអៀន ប្រវែង៦២០ម៉ែត្រ មានសន្ទុះ

0

ព្រំដែនកម្ពុជា -ថៃ : ដំណើរការសាងសង់ស្ពានច្រកព្រំដែនថ្មីស្ទឺងបត់-ណងអៀន ប្រវែង៦២០ម៉ែត្រ មានសន្ទុះទៅមុខ ។នៅពេលកសាងហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ហើយបើកដំណើរការ ច្រកនេះ សម្រាប់តែការដឹកជញ្ជូនធុនធ្ងន់។
នេះបើតាមលោក គឺម សុវណ្ណ ប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្ត លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីកងទ័ពភូមិន្ទវិស្វកម្មថៃអោយដឹងក្នុងការចុះពិនិត្យការដ្ឋានគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀន កាលពីថ្ងៃទី២០ធ្នូ។
សូមបញ្ជាក់ថា ទីតាំងគម្រោងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ -ណងអៀន ខាងកម្ពុជាស្ថិតនៅភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងខាងថៃស្ថិតភូមិណងអៀនឃុំ/ស្រុកអារញ្ញាខេត្តស្រះកែវ។
គម្រោងបើកច្រកព្រំដែននេះជាកិច្ចព្រមព្រៀងនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា ថៃតាំងពីឆ្នាំ២០០៦មក ។
ហើយនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងមន្ត្រីថ្នាក់នយោបាយនិងថ្នាក់បច្ចេកទេសគ្រប់ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធគ្រប់ថ្នាក់នៃប្រទេសទាំង២បានជួបប្រជុំពិភាក្សាគ្នារាប់សិបដងមកហើយទើបឈានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ។
ឯការចំណាយសាងសង់នេះគឺអនុវត្តដោយទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) គ្រប់គ្រង់គម្រោងដោយនាយកដ្ឋានផ្លូវហាយវេថៃនិងអនុវត្តដោយក្រុមវិស្វកម្មកងភូមិន្ទថៃ។
ក្នុងនោះ ខាងទឺកដីថៃ ក្រុមវិស្វកម្មកងភូមិន្ទបានសាងសង់ផ្លូវហាយវេេ៤គន្លង ជិតរួចរាល់។ បានសាងសង់គ្រឹះ សសរស្ពានធំបានជាង៦០ភាគរយ។ ឯខាងកម្ពុជា បានផ្តើមស្ថាបនាស្ពានកាលពីសប្តាហ៍មុន ។ គឺក្រុមគ្រឿងចក្រវិស្វកម្មកងភូមិន្ទថៃនោះឯង ។
លោក គឺម សុវណ្ណ និយាយថា: គម្រោងនេះ ផ្នែកស្ពានជាជំនួយឥតសំណងរបស់NEDA ថៃ ដែលក្នុងប្រវែងស្ពាន៦២០មែ៉ត្រ ទទឺង១៧ម៉ែត្រនោះ នៅខាងថៃមានប្រវែង៤០៥ម៉ែត្រ និង ខាងកម្ពុជា ប្រវែង២១៥ម៉ែត្រ។លោកបន្តថា :គម្រោងនោះដំណើរការស្ទុះទៅមុខហើយ គ្មានឧបសគ្គដុំកំភួនទៀតឡើយ ។
ឯផ្លូវតភ្ជាប់ពីស្ពានត្រង់អូរព្រំដែននេះ ទៅដល់ផ្លូវជាតិលេខ៥ ,ហេដ្ឋារចនាសម្ពូ័ន្ធ សំណង់អគារ ទីធ្លា ឃ្លាំង ផ្លូវរថភ្លើងសម្រាប់ការចូលដឹកទំនិញ ក្នយងតម្លៃប៉ាន់ស្មានជាង២៧លានដុល្លាសរអា គឺជាបន្ទុកចំណាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជរដ្ឋាភិបាលកម្ពុជា។
អំពីទីតាំងដីនៃគម្រោងហេដ្ឋារចនាសម្ពូ័ន្ធខាងកម្ពុជាទំហំជាង៩៣ហិចតា គឺបានដោះស្រាយសំណងផលប៉ះពាល់ស្ទើររួចរាល់ ។គឺសល់តែជាង៦ហិចតាប៉ុណ្ណោះ ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងលោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតដែលចុះទៅពិនិត្យការដ្ឋាននោះបានប្រាប់ក្រុមវិស្វកម្មកងភូមិន្ទថៃថា បើមានបញ្ហាអ្វីរាំងស្ទះលើដំណើរការសាងសង់ សូមទំនាក់ទំនងមកមន្ត្រូីនិងក្រុមការងារកម្ពុជាដែលប្រចាំការ។ហើយ កងវិស្វកម្មថៃដែលថ្នាក់លើអាចអោយស្លៀកពាក់ឯកសណ្ឋានយោធាបាននោះ ដាច់ខាតមិនត្រូវនាំយកមកជាមួយនូវអាវុធជាតិផ្ទុះនិងគ្រឿងឧបករណ៍ខុសច្បាប់ឡើយ។
ភាគីថៃនិងភាគីកម្ពុជាពន្លឿនដំណើរការនិតិវិធីនានា និងការងារបច្ចេកទេស៕ដោយ៖ឃិន គន្ធា