ប្រជាពលរដ្ឋស្រុកប្រាសាទសំបូរ នៅតែប្រកាន់ភ្ជាប់នូវទំនាមទំលាប់នេសាទត្រីបែបជំនាន់ដើម

0

កំពង់ធំៈ នេះគឺជាការនេសាទត្រីដោយកម្រ បន្ទាន់ពីវិទ្យាសាស្រ្តទាន់សម័យ ការនេសាទត្រីជាលក្ខណៈ​គ្រួសារ និងប្រើប្រាស់ឧបករណ៍នេសាទបែបបុរាណ ត្រូវបានបាត់បង់ស្ទើរតែរលាយសាបសូន្យ តែក្នុងនោះ បែរជាមានការនាំចូលមកនូវ​ឧបករណ៍នេសាទ ទាន់សម័យមកជំនួសវិញ ដែលមានលក្ខណៈងាយស្រួស និងប្រមូលផលនេសាទ។

មនុស្សសម័យដើម នាំគ្នានេសាទត្រីដោយប្រើ សំណាញ់ អង្រុត ឈ្នាង ថ្នង បាច់ ចិញ្ជាត់ និងជាឧបករណ៍ ជាច្រើនទៀតដែលជាឧបករណ៍នេសាទ ក្នុងសម័យមុន លទ្ធផលនៃការប្រមូលផលនេសាទ បានដោយគាប់ ចិត្តនិងបន្សល់ដល់អ្នកផងទាំងឡាយ  តែលុះឈានការប្រើប្រាស់ឧបករណ៍នេសាទ ទាន់សម័យ ដូចជាបូម ស្បៃមុង ឆក់  ដាក់ដៃ លូមុខ១០០ រុញស៊ីប ដាក់ឆ្នុក ជាដើម លទ្ធផលគឺទទួលបានផលនេសាទជាច្រើន  តែបែរជារលាយហិនហោច ដាច់ពូជ មឆ្ឆាជាតិខ្សត់ខ្សោយ ធ្វើឲ្យមានការព្រួយបារម្ភណ៍ពីបញ្ហាស្បៀងអា​ហារ និងតម្រូវការចាំបាច់នាំត្រីចិញ្ចឹមពីប្រទេសជិតខាង ចូលមកលក់ក្នុងទីផ្សារវិញ។

ជាក់ស្តែង ប្រជាពលរដ្ឋ ៤ភូមិ រស់នៅក្នុងឃុំសំបូ  ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  បាននាំគ្នានេសាទត្រី រួមគ្នា ដែលជាប្រពៃណីក្នុងមួយឆ្នាំម្តង ដោយប្រើប្រាស់ឧបកណ៍នេសាទជំនាន់ដើម ក្នុងបឹងមួយកន្លែង ឈ្មោះបឹង អូរនាងគង់ ដែលជាការនេសាទតាមការកំណត់របស់អ្នកភូមិ គឺជារាងរាល់ឆ្នាំ ក្នុងអន្លុងថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០១៨ តទៅគឺអ្នកភូមិមានសិទ្ធមកនេសាទត្រីនៅបឹងនាងគង់នេះ និងសូមបញ្ជាក់ថាក្រៅពីខែ នេះពុំអនុញ្ញាតិឲ្យមានការនេសាទនោះទេ គឺសម្រាប់ការនេសាទទាំងអស់គ្នា ។

បងប្រុសម្នាក់បានបង្ហើបឲ្យដឹងថា អ្នកភូមិដែលមកនេសាទនៅបឹងនាងគង់នេះ មកពី ភូមិកំពូតជ្រូក

ភូមិកូនក្អែក.ភូមិជម៉ាស.ភូមិសំរិត.  ភូមិរតនពាំងឈូក ហើយការនេសាទនេះមានមនុស្សជាច្រើនរយនាក់មក នេសាទ ដោយមិនអនុញ្ញាតិឲ្យប្រើឧបករណ៍ខុសច្បាប់នោះឡើយ ហើយការនេសាទមានភាពសប្បាយរីក​រាយ អ្នកខ្លះបានតិច អ្នកខ្លះបានច្រើន តាមលទ្ធភាពរបស់ខ្លួន ដែលអាចនិងរកបាន ហើយក៏សូមសំណូមពរ ដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ មេត្តាជួយលុបបំបាត់ ឧបករណ៍នេសាទដោយខុសច្បាប់ ដើម្បីរក្សាធន​ធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ  ។

ដោយ  ប៊ុន  រដ្ឋា