អណ្តូងទឹកនិងបង្គន់នៃគម្រោងកសាងភាពធន់ទីប្រជុំជនត្រូវកាកបាទក្រហមប្រគល់ជូនពលរដ្ឋ់

0

បន្ទាយមានជ័យ : អណ្តូងទឹកនិងបង្គន់នៃគម្រោងកសាងភាពធន់ទីប្រជុំជនជាជំនួយរបស់កាកបាទក្រហមអៀរឡង់ដ៍ និងអង្គការអេកូ(ECHO) របស់សហភាពអឺុរ៉ុបត្រូវកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យប្រគល់ជូនពលរដ្ឋ់គោលដៅជាបន្តបន្ទាប់ ។
ឯ/ឧ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យក្នុងពេលចុះប្រគល់និងពិនិត្យអណ្តូងនិងបង្គន់អនាម័យគ្រួសារនៅសង្កាត់អូរអំបិលនិងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណកាលពីថ្ងៃទី១៨ មករាបាននិយាយប្រាប់កាសែតរស្មីកម្ពុជាថា: គម្រោងកសាងភាពធន់នៅទីប្រជុំជននៅក្រុងសិរីសោភ័ណនេះ បានបង្កើនសមត្ថភាពមន្ត្រីអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងកាកបាទក្រហមសម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយនិងឆ្លើយតបនៅទីប្រជុំជនកុំអោយប្រឈមនឹងគ្រោះថ្នាក់។
គម្រោងកសាងភាពធន់នៅទីប្រជុំជននៃក្រុងសិរីសោភ័ណ ដែលបានអនុវត្ត១៦ខែកន្លងមកនៃឆ្នាំ២០១៦-១៧ )បានបញ្ចប់គម្រោងមែន តែវាបានបន្សល់ទុកសមិទ្ធិផលជាលទ្ធផលគម្រោងសំខាន់ៗ រួមមាន: ទី១- លើកកម្ពស់ការចូលរួមរបស់កាកបាទក្រហមក្នុងគំនិតផ្តួចផ្តើមសុវត្ថិភាពសាលារៀននៅអាស៊ានឬអាសុីភាគអគ្នេយ៍។ទី២- សាកល្បងគំនិតច្នែប្រឌិតលើការអបើរំហានីយភ័យនៅទីប្រជុំជន។ទី៣- ចូលរួមចំណែកក្នុងគោលនយោបាយនិងក្របខ័ណ្ឌការងារថ្នាក់ជាតិ។
លោក សាន ឃិត នាយកប្រតិបត្តិកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៨មករាថា: នៅខេត្តបន្ទាយមានជ័យបានអង្គការអេកូបានគាំទ្រពីឆ្នាំ២០១៦-១៧ លើគម្រោងកសាងភាពធន់នៅទីប្រជុំជនក្នុងក្រុងសិរីសោភ័ណ អនុវត្តនៅវិទ្យាល័យ៣កន្លែង សហគមន៍ជនបទនៃទីប្រជនក្រុងលើភូមិចំនួន៦នៃសង្កាត់ចំនួន២។
លោកបន្តថា ក្នុងនោះ គម្រោងបានជួយឧបត្ថម្ភនូវ អណ្តូងស្នប់ទឹក ១ គឺនៅក្បែរឃ្លាំងស្បៀងព្រហូតភូមិសង្កាត់អូរអំបិលដែលបានប្រគល់ជូននាថ្ងៃនេះ ។
បានផ្តល់បង្គន់អនាម័យគ្រូសារចំនួន២៤ ,ពាងត្រងទឹកភ្លៀងចំណុះ៧០០លីត្រចំនួន៣០ពាង, ស្លាកសញ្ញាអប់រំគ្រឿងញៀន ៨ស្លាក ,ស្លាកសញ្ញាបង្ការ ទប់ស្កាត់ សង្គ្រោះពីគ្រោះទឹកជំនន់ ១២ស្លាក ,ស្លាកសញ្ញាចារចារណ៍ ៤ ,បំពង់ពន្លត់អគ្គីភ័យដល់សាលារៀនវិទ្យាល័យ៣កន្លែងចំនួន៨៥ បំពង់។សីទែននៃស្ថានីយ៍ ភាជន៍លាងដៃកុមារ ២កន្លែង,ជណ្តើរសម្រូតសង្គ្រោះពីអគ្គីភ័យចំនួន២ ។
ឱកាសនោះ ឯ/ឧ លី សារីបានប្រាស្រ័យនិងពាំនាំបណ្តាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរា៉នី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលណែនាំពលរដ្ឋលើគោលប៉ណងនៃគម្រោងខាងលើដើម្បីបង្ការទប់ស្កាត់ សង្គ្រោះអោយរួចផុតពីហានីយភ័យនិងគ្រោះភ័យនៃគ្រោះមហន្តរាយនានា៕ដោយ៖ឃិន គន្ធា