ស្ត្រីកសិករម្នាក់រងរបួសធ្ងន់ដោយសារដំរីញឺដែលចូលមកកម្ពុជា បានជាន់ពេលដេក

0

បន្ទាយមានជ័យ -បាត់ដំបង : ដំរីញឺដែលចូលមកកម្ពុជាកាល៨ថ្ងៃមកនេះ បានចេញពីបន្ទាយមានជ័យបាត់ដំបង ហើយជាន់ស្ត្រីម្នាក់របួសធ្ងន់ខណ:កំពង់ដេកនៅក្នុងខ្ទមចំការកាលពីម៉ោង២និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភ្នំណាំសាបស្ថិតនៅក្នុងភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
​ មន្ត្រីក្រុមប្រឹក្សានៃអាជ្ញាធរឃុំបួរស្រុកភ្នំព្រឹកប្រាប់សារព៍ត័មានឱ្យដឹងថា :ស្រ្តីរងគ្រោះមានឈ្មោះ ចក់ កឹមហៃ អាយុ៣២ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ថរមានជ័យ រងរបួសបាក់ស្មាត្រង់បោះដៃផុតខាងឆ្វេង ខណ:មកស្នាក់នៅបណ្តោះអាសន្ននៅចំណុចខាងលើ ដើម្បីធ្វើដំឡូងមី ។ គេបានបញ្ជូនស្រ្តីរងជួយសង្រ្គោះនៅមន្ទិរពេទ្យបង្អែកស្រុកសំពៅលូនខេត្តបាត់ដំបង។
សូមរំលឹកថា កាលពីថ្ងៃទី១០មករា ដំរីព្រៃញី១ក្បាលបានចូលមកប្រទេសកម្ពុជានៅស្រុកសំពៅលូនខេត្តបាត់ដំបង ហើយក្រុមការងារប្រទេសថៃនិងកម្ពុជាតាមរកឃើញកាលពីថ្ងៃទី១១មករា នៅច្រមុះភ្នំយាយសំនៃដែនជម្រកព្រៃឈើរនាមដូនសំឃុំទួលពង្រស្រុកម៉ាឡៃ ។
តមកវាបានដើរបា៉តណាប៉ាតណី ហើយបង្កការភ័យខ្លាចដល់មន្ត្រីនិងអ្នកស្រុកដោយសារវាដើរព្រេចរបងនិងដំណាំ ហើយនៅតែក្បែរៗភូមិឋាននិងផ្ទះអ្នកស្រុកនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ស្រុកសំពៅលូន ភ្នំព្រឹក កំរៀងខេត្តបាត់ដំបង។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចលកកឧត្តសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល លោកយឹម លី ប្រធានមន្ទិរបរិស្ថាន លោក អែម សុខា អភិបាលស្រុកមា៉ឡៃនិងមន្ត្រី ប្រជាជនមហាជនជាច្រើនបានចាប់អារម្មណ៍ពីវត្តមានដំរីនេះ ហើយខ្លះប្រដូចឬនិយាយយតម្រូវថា ដំរីញីនេះអាចវាមករកកូនវានៅភូមិកូនដំរីដង្កាត់និមិត្តក្រុងប៉ោយប៉ែត ព្រោះទីនោះមានរូបសំណាកកូនដំរី១ក្បាលរហូតដល់សព្វថ្ងៃ។ហើយអស់លោកបានអោយ មន្ត្រីនិងពលរដ្ឋនាំគ្នាស្រឡាញ់ដំរីនេះ ហើយអោយប្រុងប្រយ័ត្នផង ។កាលណីដំបូង ភាគីថៃ មិនមានបំណងកៀងនាំយកដំរីនោះទៅថៃវិញភ្លាមៗទាំងវាកំពុងចុះប្រេងនោះទេ។
ប៉ុន្តែនៅពេលតមក លោកឃុំ សារុំ នាយករងតំបន់ការពារនិងជាប្រធានដែនជម្រកសត្វព្រៃរនាមដូនសំនិយាយថា :អភិរក្សឧទ្យានថៃ មានបំណងយកដំរីធ្លាក់ យកហ្មនិងអ្នកផ្លុំស្នែងមកទាក់កៀងដំរីនោះទៅប្រទេសថៃវិញ។ តែភាគីកម្ពុជាបានជំទាស់។
ថៃនិយាយដែរថាដំរីនេះកាច ហើយវាបានបង្កប៉ះពារមនុស្សកាលនៅក្បែរព្រៃឧទ្យានជាតិថៃនាខេត្តច័ន្ទបូរី ឆាក់ឈើងសាវនិងស្រះកែវ ។ដំរីនោះក៏ធ្លាប់ចេញចូលរវាងប្រទេសកម្ពុជានិងថៃជាញឹកញយនាពេលកន្លងមក ។
លុះវាមកចំណុចច្រុះភ្នំយាយសំមក ភូមិគោកអម្ពិល ភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃ ហើយបានបំផ្លាញចេកអ្នកស្រុកអស់១រ៉ៃ(៤០មគុណ៤០ម)និងដំណាំចំណីវាផ្សេងទៀត បំផ្លាញរបងដីពលរដ្ឋ។
មន្ត្រីនិងអ្នកស្រុកក៏ខ្លាចរអារដំរីនេះ ហើយនាំគ្នាប្រុងប្រយ័ត្ន និងព្រួយបារម្ភ៕ដោយ៖ឃិន គន្ធា