បុរសចំណាស់ម្នាក់ រំលោភសេពសន្ថវះ ទៅលើកូនចុងបាន សម្រេចត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

0

ប្រភពពីហ្វេសបុក  ឧត្តរមានជ័យ៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៥០ នាទី មានករណីរំលោភសេពសន្ថវៈ មួយកើតឡើងនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ប្រាក់ អ៊ាន ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ ស្រុកអន្លង់វែង មុខរបរជាអ្នក សារព័ត៌មានបន្ទាយស្រី បានចាប់រំលោភសេពសន្ថវៈបានសម្រេច ទៅលើក្មេងស្រីរងគ្រោះ ជាកូនចុងរបស់ខ្លួន ឈ្មោះ ព្រឹម សុខណៃ ភេទស្រីអាយុ១៣ ឆ្នាំ រស់នៅផ្ទះជាមួយគ្នា មុខរបរសិស្សថ្នាក់ទី៧ ។

.ករណីនេះ បន្ទាប់ពីទទួលបានបណ្តឹងភ្លាមៗ លោកវរសេនីយ៍ឯក សុីម វណ្ណះ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងចុះស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលស្រុក។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕(ចាន់ ធី)