កម្លាំងកងរាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត ចុះបង្ក្រាបមុខសញ្ញា​រក្សាទុក ចែកចាយសារធាតុ​ញៀន១នាក់​ ដកហូត​ថ្នាំញៀន​ចំនួន​២៦កញ្ចប់​​ !

0

ព្រះវិហារ៖ ជនសង្ស័យម្នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ធ្វេីការឃាត់ខ្លួន កាលពីវេលាម៉ោង៩.៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ពីបទ​លួច

រក្សាទុក ចែកចាយ សារធាតុ​ញៀន ស្ថិតនៅចំណុចភូមិទឹកក្រហម ឃំុទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដក់ហូតបាន​ថ្នាំញៀន​សរុបចំនួន២៦កញ្ចប់​ ក្នុងនោះមានធំ២កញ្ចប់។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បាន​អោយដឹង​ថា​ដោយ​មាន ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រ កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះវិហារផងនោះ កម្លាំង​កង​អាវុធហត្ថ​ស្រុកជាំក្សាន្តចំនួន៩នាក់​​ ដឹកនាំ​កម្លាំង​ដោយ​លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ស្រុកជាំក្សាន្ត ក្រោម​កា​សម្របសម្រួល​ពី​លោក សេ្រង ម៉េងស៊្រុន ព្រះរាជ​អ​ជ្ញារង​សាលាដំបូង​ខេត្ត​ព្រះវិហារ បាន​ឆ្មក់​ទៅ​បង្ក្រាបបាន​មុខសញ្ញាចែកចាយ នឹងរក្សាទុកសារធាតុញៀនបានចំនួន​១នាក់​ និងធ្វេីការឆែកឆេលំនៅដ្ឋាន ដក់ហូត​បាន​ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា(ម៉ាទឹកកក) ​​ចំនួន​២៦កញ្ចប់​ ក្នុងនោះធំ២កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួនរួមមាន÷ គ្រាប់AK47 ចំនួន៦គ្រាប់ គ្រាប់AK57 ចំនួន២៥០គ្រាប់ ដាវ១ដើម លុយខ្មែរចំនួន២២៥០០៛ កាបូបដាក់លុយ១ ទូរសព្ទដៃ ១គ្រឿង ដែកកេះ៤ សម្ភារៈសម្រាប់ជក់និងវេចខ្ចប់មួយចំនួនធំថែមទៀតផងដែរ។
លោកអនុសេនីយ៍ឯកបន្តថា ជនសង្ស័យដែលកម្លាំងឃាត់បានមានឈ្មោះ ​ម៉ន សាវីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំ កេីតហេតុខាងលេី ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់អោយដឹងផងដែរថា​ បច្ចុប្បន្នជនសង្ស័យ ​រួម​នឹង​វត្ថុតាង​ខាងលើ​ ត្រូវបាន​​​កម្លាំងជំនាញកងរាជអាវុធហត្ថ​ស្រុក​ កំពុងរាបចំកសាងសំុនុំ រឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​នៃ​ច្បាប់ ៕​ សួនលីណា