​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​នៅ​ស្រុក​ឆែប​!

0

ព្រះវិហារ​៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ ទំហំ​៥​ម៉ែត្រ​ គុណ​និង​៦​ម៉ែត្រ​ សង់​អំពី​ឈើ​ដំបូល​ប្រក​ស្បៅ​ ជញ្ជាំង​បាំងស្លឹក​ ត្រូវបានអគី្គភ័យឆេះ​អស់ស្ទេីតែទាំងស្រុង ហេតុការណ៍

នេះកេីតឡេីងកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិម្លូព្រៃ ឃំុម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ដោយសារភ្លើង​ឆេះ​ព្រៃ​បាន​រាលដល់។
​មន្ត្រីនគរបាល​ឃុំ​ម្លូព្រៃ​១​ ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​នោះបាន​ឱ្យដឹងថា​ មូលហេតុ​ដែលមាន​អគ្គិភ័យ​នេះកើតឡើង​ គឺ​បណ្តាលមកពី​មាន​ភ្លើង​ឆេះ​ព្រៃ​ ក៏​រាល​មកដល់​ផ្ទះ​ពលរដ្ឋ​តែម្តង ហេីយចៃដន្យ​ម្ចាស់​មិន​នៅផ្ទះ​ផង​ ខណ​:​នោះ​បានធ្វេីអោយភ្លើងព្រៃ​ឆាបឆេះ​អស់​ស្ទេីតែទាំងស្រុង។​
មន្ត្រីនគបាលដ៍ដែល បាន​ឱ្យដឹងទៀតថា​ ទ្រព្យសម្បត្តិ​ដែលមាន​នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​នោះ ក៍ត្រូវបាន​អគ្គីភ័យឆេះ​អស់ទាំងស្រុង រួមមាន​ថវិកា​ចំនួន​១​លាន​៥​សែន​រៀល​ ខ្សែរ​កមាស​ចំនួន​៥​ជី​ និង​សម្ភារ​:​មួយចំនួនថែមទៀត។
​លោកបានឱ្យដឹង​ផងដែរថា​ ម្ចាស់ផ្ទះ​ដែល​ត្រូវបាន​អគ្គិភ័យ​ឆេះនោះ​មានឈ្មោះ​ ឡ​ន​ តូច​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ម្លូព្រៃ​ ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប​ ខេត្តព្រះវិហារ​។​ចំណែកប្រពន្ធ​ឈ្មោះ​ ឆា​ត់​ យ៉ា​ ភេទ​ស្រី​ អាយុ​២៧​ឆ្មាំ​ មានកូន​តូចចំនួន​២​នាក់​ ប្រុស​១ ស្រី​១។​
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ លោក ម៉ៅ សុវណ្ណ អនុប្រធានក្រុមការងារចុះជួយស្រុកឆែប អមដំណើរដោយក្រុមការងារ តំណាងអោយឯកឧត្តម ច័ន្ទ សុភ័ក្ត្រា ប្រធានក្រុមការងារចុះជួយស្រុកឆែប បានអញ្ជើញចុះសាកសួរសុខទុក្ខ ជាមួយក្រុមគ្រួសារ ដោយសារភ្លើងឆេះផ្ទះ។
ព្រមទាំងបាននាំយកថវិកា និងសម្ភារៈមួយចំនួនជួយឧបត្ថម ក្នុងនោះរួមមានថវិការ :
១-ឯកឧត្តម ច័ន្ទ សុភ័ក្ត្រា ថវិកាចំនួន ២៥០,០០០៛ មី២កេស កន្ទេល៦ តង់១ ទឹកស៊ីអ៊ីវ២យួរ មុង២ ត្រីខ១កេស ទឹកត្រី២យួរ អង្ក៥០គីឡូក្រាម ។
២-លោក ម៉ៅ សុវណ្ណ ថវិកាចំនួន ៥០,០០០៛
៣-លោក ឡុង សុធឿន ថវិកាចំនួន ៨០,០០០៛ និងអង្ករ២៥គីឡូក្រាម៕សួនលីណា