សម្ភារៈប្រេីប្រាស់រួមទាំងថវិការជាអំណោយមនុស្សធម៌ត្រូវបានសហភាព​សហ​ព័​ន្ទ​យុវជន​កម្ពុជា​ខេត្ត​នាំយកទៅជួយឧបត្ថម្ភ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​!

0

​ព្រះវិហារ​:​ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្រុមការងារសហភាព​សហ​ព័​ន្ទ​យុវជន​កម្ពុជា​ខេត្ត ដឹកនាំដោយលោក​ សុខ​ មុនី​រិ​ទ្ធ​ សមាជិក​គណ​:​គ​ម្មា​ធិ​ការ​សហភាព​

សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ​ បាននាំនូវ​អំណោយ​មនុស្សធម៌ មានដូចជា​សម្ភារ​:​សម្រាប់ប្រេីប្រាស់ ព្រមទាំងថវិការ ជូន​ដល់​ដៃប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ នៅក្នុង​ភូមិ​ម្លូព្រៃ​ ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប​ ខេត្តព្រះវិហារ​ កាលពី​ថ្ងៃទី​២០ ខែមករា​ ឆ្នាំ​២០១៨​ចុងសប្តាហ៍កន្លងទៅ។​
អភិបាលរង​ស្រុក​ឆែប​លោក សុខ មុនីរិទ្ធ សមាជិក​គណ​:​គ​ម្មា​ធិ​ការ​សហភាព​សហព័ន្ធខេត្ត បាន​មាន​ប្រសា​សន៍អោយដឹងថា​អំណោយ​មនុ​ស្សធ​ម៏​ដែល​បាន​ចុះទៅ​ផ្តល់​ក្រុមគ្រួសារ​ពលរដ្ឋ​ដែល​រងគ្រោះ​នោះ​រួមមាន​ថវិការ​ចំនួន​៣០០,០០០​រៀល​អង្ករ​៣០​គីឡូក្រាម​មី​១​កេះ​ទឹកត្រី​១​យូ​ទឹកស៊ីអ៊ីវ​១​យូ​ត្រីខ​១​ឡូ​កន្ទេល​១​ចាន​១៥​ឆ្នាំ​២​ខ្ទះ​១​ពឹ​ល​១​ស្លាបព្រា​និង​វែក​១០​ស្កស​១​កញ្ចប់​អំ​បឹ​ល​១​កញ្ចប់​ប៊ីចេង​១​កញ្ចប់​ ជា​អំណោយ​ផ្ទាល់របស់លោក និង​មានការ​ចូលរួម​ពី​លោក​ សេង​ លាង​ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ចំនួន​២០០,០០០​រៀល​ លោក​ នួន​ ស៊ី​ដេ​ត​ ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ឆែប​ ថវិការ​ចំនួន​១០០,០០០​រៀល​ផងដែរ​។​
​ក្រោយពី​ទទួល​បានអំណោយ​មនុស្ស​ធ​ម៏​រួចមក​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាវជ្រៅដល់​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែយកចិត្តទុក្ខដាក់ពីសុខទុកប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា។
គួ​រំលឹក​ផងដែរ​កាលពី​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៨​មាន​ករណី​មួយ​បាន​កើតឡើង​ដោយសារ​ភ្លើងព្រៃ​រាល​ឆេះ​ផ្ទះមួយ​ខ្នង​របស់​ឈ្មោះ​ឡ​ន​តូច​ជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ​ឆា​ត់​យ៉ា​និង​មានកូន​២​នាក់​តូចៗ​ប្រុស​១​ស្រី​១​អស់​ផ្ទះ​១​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​និង​៦​ម៉ែត្រ​ថវិការ​១​លាន​៥​សែន​រៀល​ខ្សែរ​កមាស​ចំនួន​៥​ជី​និង​ទ្រព្យសម្បត្តិ​មួយចំនួនធំ​ដែល​ស្ថិតនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នោះ​៕សួនលីណា