លោកលៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ ចុះត្រួតពិនិត្យទំនិញខូចគុណភាព

0

កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់របស់លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានដឹក នាំសហការី  សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ចុះត្រួតពិនិត្យ ទំនិញម្ហូបអាហារ ដែលកំពុងតែដាក់តាំងលក់នៅទីផ្សារ ថ្នល់បែក ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងប៉េសកកម្ម ចុះត្រួតពិនិត្យទំនិញដែលបងប្អូនក្រុមអជីវករលក់នៅទីផ្សារថ្នល់បែកនេះ គឺផ្តោតលើទំនិញខូចគុណភាព ទំនិញហួសការបរិច្ឆេត ទំនិញដែលត្រូវបានហាមឃាត់លក់នៅទីផ្សារ  រួមទាំងសារធាតុ មួយចំនួនដែលធ្វើឲ្យប៉ះពាល់សុខភាពរបស់អ្នកបរិភោគ និងត្រូវបានហាមឃាត់ លទ្ធផលនែការចុះពិនិត្យ មន្រ្ដីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បាន រកឃើញផលិតផលអាហារខូចគុណភាពនិងភេសជ្ជះហួសកាលបរិច្ឆេទមួយចំនួន ដោយធ្វើការ ដកហូត ផលិតផលទាំងនោះ នៅព្រឹកថ្ងៃទី២៤ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងផ្សារថ្នល់បែក ដើម្បីយកទៅរក្សាទុកកន្លែងមានសុវត្តិភាព រងចាំដុតកំទេចចោលនៅថ្ងៃក្រោយ។

លោក លៀងសុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំបានបញ្ជាក់ថា  ដោយបានអនុវត្តិតាមគោល​នយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានទទួលការណែនាំពីឯកឧត្តម អគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យយកចិត្តទុកដាក់ បន្តចុះត្រួតពិនិត្យ ដូចភ្លៀងរលឹម នៅតាំទីផ្សារ ដើម្បីទប់ស្កាត់ការនាំចូលសារធារតុ លាយជាមួយម្ហូបអាហារ ដែលបណ្តាលឲ្យ មានផលប៉ះពាល់សុខភាព រួមទាំងការវិចខ្ចប់ និងសុពលភាពទំនិញ រួមទាំងផ្សព្វផ្សាយការយល់ដឹងដល់ ក្រុម អជីវករ រួមទាំងប្រជាពលរដ្ឋ ជាពិសេសនៅតាមទីប្រជុំជន និងតាមសាលារៀន។

លទ្ធផលនៃការចុះត្រួតពិនិត្យ សមត្ថកិច្ចជំនាញ បានរកឃើញទំនិញចំនួន១០មុខ ដែលជាប្រភេទភេសជ្ជៈ  មី និងនំក្មេង វត្ថុតាងទាំងនេះសុទ្ធតែខូចគុណភាព ក្នុងនោះលោក លៀង សុភា បានផ្តាំផ្ញើរដល់បងប្អូនក្រុម អជីវករផ្សារ រួមទាំងអ្នកបរិភោគ  ឲ្យយកចិត្តទុកដាក់ពីសុខភាព ឆ្លាតទិញ ឆ្លាតប្រើ ឆ្លាតរើសទំនិញមានគុណ ភាពដើម្បីសុខភាព មុននិងទិញសូមឲ្យពិនិត្យមើលទំនិញចៀសវាងខូចគុណភាព។

ដោយ  ប៊ុន  រដ្ឋា