ផ្ទុះអាវុធ៧គ្រាប់នៅឃ្លាំងស្តុបឈើ ឧកញ៉ា តុប វិដា ស្រុកកោះញែកគំរាមអ្នកកាសែត ជាង២០នាក់រត់បាតជើងសព្រាត

0

ខេត្តមណ្ឌលគិរី៖ អ្នកកាសែតមកពីបណ្ដាអង្គភាពផ្សេងៗគ្នាប្រមាណជាង២០នាក់ ភ័យព្រលឹងចុងសក់ រត់បាទជើងសព្រាត ខណៈសម្លេងផ្ទុះអាវុធ៧គ្រាប់ ចេញក្នុងឃ្លាំងស្តុកឈើ

របស់វិដា បន្ទាប់ពីក្រុមកម្មករនិងមនុស្សម្នាក់ទៀតដែលគេស្គាល់ឈ្មោះផាន់ណា ជាប្អូនថ្លៃរបស់ ឧកញ៉ា តុប វិដា ផ្ទាល់គម្រាមបាញ់សម្លាប់ អ្នកកាសែត ថែមទាំងបើករថយន្តធុនត្រា បំបុកអ្នកកាសែត ទៀតផង កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅខាងមុខទីតាំងឃ្លាំងស្តុបឈើដ៏ធំមួយកន្លែង ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលនៅស្ថិតមិនឆ្ងាយប្រមាណពីសាលាកោះញែកនឹងស្នាក់ការប៉ះអឹមស្រុកកោះញែក៥០០ទៅ៧០០ម៉ែត្រតែប៉ុណ្ណោះ។

ទាក់ទិនបញ្ហាចោទប្រកាន់ខាងលើនេះ លោកឧកញ៉ា តុប វីដា សារព័ត៌មានមិនអាចសុំការបំភ្លឺបានទេដោយមិនមានលេខទូរស័ព្ទ។