ឈើសុក្រំ១០៥កំណាត់ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបនឹងរឹបអូស

0

ខេត្តរតនគិរី៖ ឈើសុក្រំ១០៥កំណាត់ត្រូវបានឈ្មួញដឹកជញ្ជូននៅពេលយប់យកមកលាក់ទុកក្រោយផ្ទះប្រជាពលរដ្ឋបំម្រុងដឹកបន្តទៅវៀតណាមត្រូវបែកការណ៍ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ស្ថិតនៅភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ។

ការចុះបង្ក្រាបគំនរឈើនេះដឹកនាំដោយលោក ស៉ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងចម្រុះចុះធ្វើការរឹបអូសឈើសុក្រំចំនួន១០៥កំណាត់មានមុខកាត់២៥បួនជ្រុង មានប្រវែង២,៥ម៉ែត្រដែលឈ្មួញខិលខូចយកមកលាក់នឹងដឹកបន្តទៅប្រទេសវៀតណាម។តាមប្រភពពីសមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ថា មានឈ្មួញបានដឹកជញ្ជូនឈើនៅពេលយប់យកមកលាក់ទុកនៅចម្ការរបស់ខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗផងដែរ។

បច្ចុប្បន្នឈើសុក្រំ១០៥កំណាត់សមត្ថកិច្ចដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិ ស្រុកអូរយ៉ាដាវដើម្បីចាត់ការបន្តតាមនិតិវិធី។ យក្ខឡោម