កម្លាំងអាវុធហត្ថខេត្ត ចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើសុក្រំ និងឈើឈ្លីកជាច្រើនកំណាត់

0
SHARE

ខេត្តរតនគិរី៖ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកលំផាត់ កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ចុះរឹបអូសឈើសុក្រំ ឈើឈ្លីកជាច្រើនកំណាត់ដែលក្រុមឈ្មួញបានគរលាក់ទុកក្នុងឃ្លាំងមួយកន្លែង ស្ថិតនៅក្នុងភូមិសមុទ្រក្រោមឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានឲ្យសារព័ត៌មាន ខេមរា ដឹងនៅល្ងាចថ្ងៃទី៣ ខែកុម្ភ:នេះ ថា ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានក្រុមឈ្មួញបានលាក់ទុកឈើជាច្រើនកំណាត់ ហើយរូបលោកក៏បាននាំកម្លាំងចុះទៅទីតាំងដែលឈ្មួញលាក់ទុកឈើខាងលើនោះ។

មេបញ្ជាការអាវុធហត្ថ ខេត្តបានបន្តទៀតថា បន្ទាប់ពី បានរកឃើញកន្លែងលាក់ទុកឈើនេះហើយ លោកបានចាត់កម្លាំងប៉ះអឹម នឹងកម្លាំងបរិស្ថានយាមកាមមួយយប់ លុះព្រឹកឡើងថ្ងៃទី៤ ខែកុម្ភ:ស្អែកនេះ ប្រមូលយកមករក្សាទុកនៅទីស្នាការបរិស្ថានស្រុកលំផាត់ ស្ថិតនៅក្នុងភូមិសាយោះ ឃុំកាឡែង ស្រុកលំផាត់ ដើម្បីចាត់ការបន្ត។

ដោយឡែកឈើសុក្រំនឹងឈើឈ្លីកមានចំនួន២០១កំណាត់ហើយមិនទាន់ធ្វើការវាស់វែងនៅឡើយទេ៕ យក្ខឡោម

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here