មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតត្រូវបានប្រកាសថ្មី ហើយអតីតះមេបញ្ជាការបានផ្ទេរភារកិច្ចជានាយរងសេនាធិការ

0

បន្ទាយមានជ័យៈ លោកវរះសេនីយ៍ទោ ជា ដា អតីតះមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ចជានាយរងសេនាធិការបញ្ជាការដ្ឋាអាវុធហត្ថខេត្តបន្ទាយមានជ័យហើយ នៅរសៀលថ្ងៃទី២ ខែ គម្ភះឆ្នាំ២០១៨នេះ។
ពិធីធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងអភិបាលរង ប្រធានអនុប្រធានការិយាល័យ និងប្រធានក្រុមប្រឹក្សាឃុំ និងអាជីវករចូលរួម។
លោកវរះសេនីយ៍ទោ ជា ដា ត្រូវបានផ្ទេរអោយទៅកាន់តួរនាទីជានាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជំនួសមកវិញនូវ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតថ្លែង ការស្វាគមន៍មេបញ្ជាការថ្មីដោយសង្ឃឹមជឿជាក់ថា កងកម្លាំងអាវុធហត្ថ បន្តជួយគ្រប់ការងារ ទាំងការងារសង្គម ការចុះជួយទប់ស្កាត់ បទល្មើសនានា និងរាល់ឧបតិហេតុ គ្រោះមហន្តរាយផ្សេងៗដែលកើតឡើងក្នុងស្រុកនេះ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនចំពោះនាយ នាយរង អាវុធហត្ថ និងក្រុមគ្រួសារ ទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួនដើម្បីបំពេញភារកិច្ចស្នូល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតនាំមកនូវសន្តិសុខ ស្ថេរភាព ជូនសង្គមជាតិទាំងមូល។មិនតែប៉ុណ្ណោះកម្លាំងអាវុធហត្ថក៏បានចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពមនុស្សធម៌នានាដើម្បីបំពេញបន្ថែមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។
លោកបោន ប៊ិន ក៏បានជំរុញនិងដាស់តឿនដល់មេបញ្ជាការថ្មីដែលទើបចូលកាន់តំណែងត្រូវបន្តអនុវត្តការងារអោយទទួលបានលទ្ធផលល្អប្រសើរក្នុងនោះត្រូវបន្តទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។ធ្វើការបង្ក្រាបអោយខានតែបានក្មេងទំនើង បងតូចបងធំដែលតែងតែបង្កអសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋ ពិសេសមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន ត្រូវអោយមូលដ្ឋានគ្មានបទល្មើស៕ដោយ៖ឃិន គន្ធា