ជនជាតិច្រាយ២នាក់កែច្នៃផាវធ្វើគ្រាប់បែកបោកត្រី ភ្លាត់ស្នៀតត្រូវខ្លួនឯងរបួសធ្ងន់ស្រាល

0

ខេត្តរតនគិរី៖ យុវជន២នាក់បានកែច្នៃផាវធ្វើជាគ្រាប់បែកទៅបោកត្រីបានភ្លាត់ស្នៀតត្រូវខ្លួនឯងរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩នឹង២០នាទី

ព្រឹកថ្ងៃអាទិត្យ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចអូរតាង ស្ថិតនៅភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

អធិការនគរបាលស្រុកអូរយ៉ាដាវលោក ម៉ៅ សាន់ បានឲ្យដឹងថា ជនរងគ្រោះមាន២នាក់: ១-ឈ្មោះ សេវ ទំុ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិច្រាយ បណ្តាលឲ្យរងរបួសធ្ងន់ ដាច់.ក ដៃនឹងរបួសពេញដងខ្លួន។
២-ឈ្មោះ សេវ ខ្វា ភេទប្រុសអាយុ២១ឆ្នាំជនជាតិច្រាយ
បណ្តាលឲ្យរងរបួសស្រាល ទាំង២នាក់រស់នៅភូមិតេនសុះឃុំយ៉ាទុងស្រុកអូរយ៉ាដាវខេត្តរតនគិរី ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះត្រួតពិនិត្យ នឹងដឹកបញ្ជូនជនរងគ្រោះទៅមណ្ឌលភាពស្រុកអូរយ៉ាដាវដើម្បីជួយសង្គ្រោះបន្ទាន់ ៕ យក្ខឡោម