ខ្នងផ្ទះលើកទី៥៧ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូន អ៊ុក​សឿនស្រុកសណ្តាន់

0

កំពង់ធំៈ  សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់បំផុត ចំពោះ អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានចូលនិវត្តន៍ និងអតីតយុទ្ធជនពិការ  ដោយមិនបណ្តោយឲ្យ គ្រួសារ អតីតយុទ្ធជនណាម្នាក់រងទុក្ខវេទនា ដោយមិនបានដឹងលឺពីអាជ្ញាធរនោះឡើយ ជាពិសេសគ្រួសារអតីត​យុទ្ធជន  ទីទ័ល់ក្ររជួបការលំបាក ។

ជាកស្តែងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំង​សហកាឬី​បានអញ្ជើ​ញចុះសំណេះសំណាលគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ក្នុងពិធីប្រគល់ផ្ទះ លើកទី៥៧ ជូនគ្រួសារលោកអតីតយុទ្ធជនឈ្មោះ .អ៊ុក​សឿន​ ជាអតីតយោធិននៅអង្គភាព យោធា​ស្រុក​សណ្តាន់​ នឹង​វរសេនាតូចេលខ​ ៥​ នៃយោធាខេត្តកំពង់ធំ​   បច្ចុប្បន្ន​រស់​នៅ​ភូមិ​ទឹក​ម្លាង​ ឃុំ​សណ្តាន់​  ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ព្រៃរាជាណាចក្រកម្ពុជា  តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខា ធិការសមាគម​អតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី ៥ ខែ កុម្ភះ ឆ្នាំ ២០១៨។

ព្រឹន្ទបាលឯក​ អ៊ុក​ សឿន​ អាយុ​ ៨១​ឆ្នំា​  បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ​ ១៩៨៥ ហើយបានចូលនិវត្តន៍ក្នុងឆ្នាំ​ ២០០០​  បច្ចុប្បន្នរស់នៅ​ជាមួយ​ភរិយា​ពិការ​ ដេកនៅនឹងកន្ទេល មិន​អាច​អង្គុយ​ ឬដើរបានឡើយ​ រួម​ជាមួយ​និង​ចៅ​ម្នាក់​ ដែល​រស់នៅ​ជាមួយ និងបច្ចុប្បន្ន​ពុំបានប្រកបមុខរបរអ្វីទេ ដោយសារតែមានវ័យចាស់​ជារា​ចំពោះ​ជីវភាព​ហូប​ចុក​ប្រចាំ​ថ្ងៃ​អាស្រ័យ​ដោយ​ការ​ជួយឧបត្ថម្ភ​ពី​កូន​ចៅ​ និង​បងប្អូន​ជិត​ខាង​   ។

នៅក្នុងពិធីប្រគល់ផ្ទះ មានការចូលរួមពីសំណាក់លោក ឡង គីសឹង អភិបាលស្រុកប្រធានកិត្តិយសសមាគមអតីតយុទ្ឋជនស្រុក សណ្តាន់ និងប្រធានសមាគមស្រុក និងប្រជាពលរដ្ឋចូលរួម​អបអរចំពោះគ្រួសារអតីត​យុទ្ធជន​ បានទទួលផ្ទះទំហំ ៤មx៦ម សាងសង់អំពីឈើខ្ពស់ផុតពីដី ក្រាលក្តារ ជញ្ជាំងក្តារ និងដំបូល សង្ក័សី ដែល​ចំណាយថវិកាក្នុងការសាងសង់អស់ចំនួន ៥,៩៨០,០០០​ រៀល  ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ធំ​ និងស្រុកសណ្តាន់ បានឧបត្ថម្ភជូនគាត់បន្ថែមនូវ អង្ករ ៥០ គ.ក្រ​ ,មីចំនួន ០២ កេស ,ទឹកត្រីទឹកស៊ីអ៊ីវ ០២ យួរ ,មុងជ្រលក់ថ្នាំ ០២ និងថវិកាចំនួន ៤០០,០០០​រៀល ។

លោកព្រឹន្ទបាលឯក​ អ៊ុក​ សឿន​ និងភរិយា ​ សូមប្រសិទ្ធិពរជ័យជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបង្កើត​ឲ្យមាន​សមាគមអតីតយុទ្ធជន សម្រាប់ជួយដល់អតីតយុទ្ធជន ដែលមានជីវភាព​ទី​ទ័ល់ក្ររ ខ្វះខាតទីជម្រក់ស្នាក់ នៅបានជួយសាងសង់ផ្ទះឲ្យ ដោយមិននឹកស្មានដល់ថានិងមានថ្ងៃនេះ មិន​តែប៉ុណ្ណោះសូមអគុណឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ដែលបានខ្នះ​ខ្នែង​ជួយដល់អតីតយុទ្ធជន ដែលកំពុង​តែរស់នៅក្នុងខេត្តកំពង់ធំ ធ្វើឲ្យមានជីវភាព​រស់នៅធូរធារគ្រាន់​បើ​ជាងមុន  និងសូមស្មោះត្រង់ជានិច្ចគាំទ្រ ឲ្យសម្តេចដឹកនាំប្រទេសគ្រប់អណ្ណត្តិ ។

ដោយ  ប៊ុន រដ្ឋា