ប៉ូលិសឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន

0

ខេត្តរតនគិរី៖ នគរបាលប៉ុស្តិ៍បឹងកន្សែងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១០នឹង៣៥នាទីព្រឹកថ្ងៃច័ន្ទ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៨នៅនៅត្រង់ចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។

យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យប្រុសស្រី៣នាក់កំពុងសេពគ្រឿងញៀននៅក្នុងបន្ទប់ជួល បន្ទាប់មកកម្លាំងប៉ុស្តិ៍បឹងកន្សែងបានចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ ។

របាយការណ៍បានបន្តថា ជនសង្ស័យ៣នាក់ ១-ឈ្មោះ យ៉ែម ថារី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ ធន ម៉ៅ ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទាំង២នាក់មានទីលំនៅភូមិជ្រី
សង្កាត់យក្ខឡោមក្រុងបានលុងខេត្តរតនគិរី ។ ៣-ឈ្មោះ ជា ណៃ ភេទស្រីអាយុ២៨ឆ្នាំជនជាតិ ខ្មែរ មានទីលំនៅភូមិអូរជុំ ឃុំ អូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី មុខរបរ អ្នករត់តុ ។

ក្រោយកើតហេតុសមត្ថកិច្ចបានដកហូតសម្ភារៈរួមមានៈ
ទូរស័ព្ទដៃម៉ាកNokia ២គ្រឿង Camphone ១គ្រឿង iPhone ៥គ្រឿង នឹងប្រាក់រៀលចំនួន២៣៦២០០រៀល
លុយដុង២២០០០ដុង
នឹងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។

សូមបញ្ជាក់ថា នៅក្នុងខេត្តមួយនេះភាគច្រើនជាយុវជនកំពុងពេញកម្លាំងនឹងភ្លើតភ្លើនតាមគ្នា ធ្វើឲ្យឪពុកម្តាយនឹងក្រុមគ្រួសារពិបាកចិត្ត ដោយសារនូវបញ្ហាគ្រឿងញៀនមួយនេះ ដែលសង្គមកំពុងតែស្អប់ខ្ពើម ។ យក្ខឡោម