កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញនិងរិយាល័យចរាចរណ៍ជើងគោក អនុវត្តច្បាប់ចរាចរណ៍

0

ភ្នំពេញៈ  នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

* ជាលទ្ធផល៖
បានធ្វើការឃាត់យានយន្តសរុបចំនួន២០ គ្រឿង
រួមមានៈ
១- ម៉ូតូចំនួន១៦ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន០៣ គ្រឿង
៣- រថយន្ត ០១ គ្រឿង
– បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។