ប៉ូលិសស្រុកវើនសៃឃាត់ខ្លួនយុវជន២នាក់ ពាក់ព័ន្ធករណីថ្នាំញៀន

0

ខេត្តរតនគិរី៖ កម្លាំងអធិកានគរបាលស្រុកវើនសៃចំនួន៤នាក់បានដើរល្បាតតាមដងផ្លូវជំុវិញភូមិសាស្រ្ត ឃុំកាចូន ឃុំកោះពាក់ លុះដល់វេលាម៉ោង៩នឹង៤៥នាទីយប់ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៨បានជួបមនុស្សគួរឲ្យសង្ស័យចំនួន២នាក់ កំពុងតែជិះម៉ូតូមកចតនៅចំណុចកំពង់ដរភូមិផាក់ណាមឃុំកោះពាក់ ស្រុកវើនសៃ កម្លាំងនគរបាលបានឃាត់ហើយធ្វើការសួរនាំនឹងត្រួតពិនិត្យលើខ្លួនជនសង្ស័យទាំង២នាក់ក៏បានប្រទះឃើញថ្នាំញៀនចំនួន១កញ្ចប់តូចនឹងឧបករណ៍សម្រាប់សេព ថ្នាំញៀនមួយចំនួន។

ពេលនោះកម្លាំងសមត្ថកិច្ចបានស្នើរសុំការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ងារងអមសាលាដំបូងខេត្តដើម្បីសុំធ្វើការឃាត់ខ្លួន ។
យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ យ៉ាត ណូវ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិកាចក់ មុខរបរធ្វើស្រែ ទី២-ឈ្មោះ ចែប ពូលិស ភេទប្រុសអាយុ១៨ឆ្នាំជនជាតិកាចក់ មុខរបរធ្វើស្រែ អ្នកទាំង២ មានទីលំនៅភូមិកោះពាក ឃុំកោះពាក ស្រុកវើនសៃ ខេត្តរតនគិរី ។

សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់តូច​ ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន១ដប ម៉ូតូ១គ្រឿងម៉ាក​វេវឆ្លាមពណ៍​.ស
ទូរស័ព្ទដៃ​១គ្រឿង​ម៉ាក​ហៃយ៉ា
ដែកកេះ​២​
នឹង​លុយខ្មែរចំនួន៣៥០០រៀល ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវើនសៃដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមនិតិវិធីច្បាប់។ យក្ខឡោម