លោកវរសនីយទោ យ៉េត ហុន អតីតមេបញ្ជាការផ្នែកសឹករងសន្ទុកបានទទួលផ្ទះមួយខ្នងជាអំណោយលើក​ទី៥៨ របស់សម្តេចតេជោ ហ៊ុន សែន

0

កំពង់ធំ៖ លោកវរសនីយទោ យ៉េត ហុន អតីតមេបញ្ជាការផ្នែកសឹករងសន្ទុក បានគោរពថ្លៃអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិប្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលមានមេត្តាធម៌ដល់អតីតយុទ្ធ​ជន មានជីវភាពក្រីក្រ។   

សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តសកម្មភាពចុះប្រគល់ផ្ទះជូនដល់អតីត​យុទ្ធជន លោកវរសនីយទោ យ៉េត ហុន ដែលជាអតីតមេបញ្ជាការផ្នែកសឹករងសន្ទុក នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ទទួល​ផ្ទះ​ថ្មី​មួយខ្នងជាអំណោយលើកទី៥៨ សម្រាប់ខេត្តកំពង់ធំ របស់សម្តេចតេជោ ហ៊ុន សែន​ បានប្រគល់ជូននៅរសៀលថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ ២០១៨ នៅ​ភូមិ​ ប្រាសាទ​ ឃុំ​ប្រាសាទ​ ស្រុក​សន្ទុក​ ខេត្តកំពង់​ធំ​ ។

​ លោកវរសនីយទោ យ៉េត ហុន អាយុ​ ៦៣​ ឆ្នំា​ បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​១៩៨៥​ ធ្លាប់​បាន​ឆ្លង​កាត់​ជា​ច្រើន​អង្គភាព​ មានដូចជា÷​ នៅ​អង្ភភាព​សាលា​ហ្វឹកហ្វឺន​យោធា​ខេត្ត​ រយៈពេល​ ០៣ ឆ្នាំ ,នៅអង្ភភាពយោធាស្រុកកំពង់ស្វាយ រយៈពេល ០៣ ឆ្នាំ ,ជាអនុប្រធានយោធាទីរួមខេត្តរយៈពេល ០២​ ឆ្នាំ​ ,ជាអនុប្រធានយោធាវរសេនាតូចលេខ១​ រយៈពេល​ ១០ ឆ្នាំ​ ,ជាអនុប្រធានយោធាវរសេនាតូចលេខ ០៦ រយៈពេល​ ២ឆ្នាំ​ ,ជានាយរងការិយាល័យហ្វឹកហ្វឺនតំបន់ប្រតិបត្តិការសឹករងកំពង់ធំរយៈពេល​០២ ឆ្នាំ ​,ចុងក្រោយជាមេបញ្ជាការរង និង​ជាមេបញ្ជាការ ផ្នែកសឹករងសន្ទុក នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ រយៈពេល​ ១១ ឆ្នាំ  ក្នុងរយៈពេលបំពេញភារកិច្ច ៣៣​ ឆ្នាំ​ ធ្លាប់​បាន​ឆ្លង​កាត់​ការ​ប្រយុទ្ធ​ ៣៦​ លើ​ក​ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានប្រសាសន៍ថា​ដោយមានការអាណិតអាសូ ជីវិតនាយទាហានរូបនេះ ដែលបានបំរើការងារ ជាយោធា អស់រយះពេល៣៣ ឆ្នាំ គឺគ្មានផ្ទះគ្មានសំបែង រស់នៅតែក្នុងបន្ទាយ រហូតឈានដល់ជីវិតចុងក្រោយរបស់យោធា គឺថ្ងៃចូលនិវត្តន៍

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទ្រនំដ៏សមរម្យមួយ​ តាមរយៈ​ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម​ សាងដែលមាន​ទំហំ​ ៥មx​ ៦​ម ​ចំណាយ​ថវិកា​​សាង​សង់​  ៦,៦៦០,០០០​ រៀល​ សាងសង់ដោយ ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ និងប្រគល់ជូនក្នុងថ្ងៃនេះ ក្នុងនោះក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ធំ​ បានផ្ដល់ជូនគាត់បន្ថែមទៀតនូវអង្ករចំនួន​ ៥០គ.ក្រ ,មីម៉ាម៉ា ០២ កេស ,មុងជ្រលក់ថ្នាំចំនួន ០២ ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ និង​ថវិកា​ចំនួន​ ១៥០,០០០​ រៀល​ ។

លោកវរសនីយទោ យ៉េត ហុន​ បានអគុណចំពោះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនខេត្តកំពង់ធំ និងសមាគមស្រុក រួមទាំងក្រុមការងារ ទាំងអស់ដែលបានយកចិត្តទុកដាក់ រួម​ទាំង​កំលាំងចិត្ត កំលាំងកាយសាងសង់ជម្រកស្នាក់នៅ សូមជូនពរឲ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចការងារគ្រប់ភារកិច្ច ។ដោយ  ប៊ុន  រដ្ឋា