អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង នៅស្រុកកូនមុំ

0

ខេត្តរតនគិរី៖ ផ្ទះឈើមួយខ្នងប្រកស័ង្កសីត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងតែមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង២០នាទីថ្ងៃអង្គារ៍ ៦រោច
ខែមាឃ ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនិងថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។អធិការរងទទួលបន្ទុកសណ្តាប់ឆ្នាប់លោក ពុធ សាវី បានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងនេះ គឺផ្តើមចេញពីឆ្លងចរន្តអគ្គីសនីនៅក្នុងផ្ទះហើយបណ្តាលឲ្យឆាបឆេះតែម្តង ។

លោកអធិការបានបន្តថា ផ្ទះដែលឆេះនេះធ្វើអំពីឈើប្រកស័ង្កសីជាប់ផ្ទាល់នឹងដីមានទំហំ៥ ×៨ ម៉ែត្រហើយសម្ភារ:ដែលខូចខាតរួមមាន៖
១-គោយន្តកន្ត្រៃ១ គ្រឿង២-ម៉ាសីុនបាញ់ស្មៅ២ គ្រឿង
៣-តុមូល២ សន្លឹក៤-តុធម្មជាតិ១០ សន្លឹក
៥-កង់១គ្រឿង និងសម្ភារ:ផ្ទះបាយមួយចំនួនផងដែរ ។

ចំណែកម្ចាស់ផ្ទះឈ្មោះ ទឺម សុខុម ភេទប្រុសអាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ពុំមានរងគ្រោះថ្នាក់ឡើយ ។

ហើយមានរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកកូនមុំបានមកជួយអន្តរាគមន៍ផងដែរ ប៉ុន្តែភ្លើងបានឆាបឆេះអស់ទៅហើយ ៕ យក្ខឡោម