ក្នុងឆ្នាំ ២០១៧ កន្លងមកកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផ្តល់អំណោយដល់ពលរដ្ឋជាង៣៤.០០០គ្រសារ

0

បន្ទាយមានជ័យ. : ក្នុងឆ្នាំ ២០១៧ កន្លងមកកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផ្តល់អំណោយដល់ពលរដ្ឋជាង៣៤.០០០គ្រសារ ។
នេះបើតាមលោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ថ្លែងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧និងលើកទិសដៅបន្តឆ្នាំ២០១៨របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៦កុម្ភ: ។
លោក សាន ឃិត នាយកប្រតិបត្តិកាកបាទក្រហមកម្ពុជាកម្ពុជានិយាយថា: ក្នុងការសង្គ្រោះជីវិតមនុស្សដែលជួបប្រទះគ្រោះមហន្តរាយ និងវិបត្តិនានាដូចជាកាត់បន្ថយអត្រា ឈឺស្លាប់ ស្ត្រីមាតានៃទារក និងអន្តរាគមន៍សុខភាពមានគ្រាអាសន្ន ។ ជនរងគ្រោះពីផលប៉ពាល់ពីបញ្ហាប្រឈមជាសកលដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយវិបត្តិផ្សេងៗ និងបញ្ហាសង្គមមានដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន ជម្ងឺឆ្លង អំពើហឹង្សាជាដើម។
ហើយកាកបាទក្រហមកម្ពុជាក្រោមដឹកនាំដោយសម្តេចបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានចូលរួមចំណែកយ៉ាងធំធេងលើការងារលើកកំពស់តំលៃមនុស្សធម៌និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ៏យនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិយាយថា: ក្នុងឆ្នាំ២០១៧ កន្លងមកសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់បង្កើនសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយអាជ្ញាធម៌គ្រប់លំដាប់ថ្នាក់និងផ្នែកពាក់ព័ន្ធដូចជា សប្បុរសជនដើម្បីគៀរករកជំនួយសប្បុរសបានជាង១៣មឺុនដុល្លាសរអា ។
ក្នុងនោះ សាខាបានផ្តល់អំណោយដល់ពលរដ្ឋជាគ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួន ៣.៤០៩គ្រួសារ ។អំណោយមនុស្សធម៌ទាំងនោះមានដូចជាស្បៀងអាហារ អណ្តូងទឹក ស្រះទឹក បង្គន់អនាម័យ ការអប់រំផ្សព្វផ្សាយ និងការលើកកំពស់សុខុមាលភាពសង្គម ។បើប្រៀបធៀបឆ្នាំ២០១៦ កន្លងមកឃើញថាអំណោយនេះមានការកើនឡើង។
ចំណែកទិសដៅការងារឆ្នាំ២០១៨នេះ លោកលី សារី បានបង្ហាញទិសដៅថា សាខាកាកបាទក្រហមខេត្តបានត្រៀមនូវសម្ភារៈអំណោយសង្គ្រោះបន្ទាន់ទៅតាមលទ្ធភាពធនធានរបស់សាខា ត្រៀមជម្រកបណ្តោះអាសន្នពេលប្រជាពលរដ្ឋមានគ្រោះអាសន្ន ត្រឿមផ្តល់សម្ភារៈជួសជុលជម្រកដល់ជនក្រីក្រនិងរងគ្រោះធ្ងន់ធ្ងរ និងធ្វើការលើកកំពស់ការផ្តល់ជំនួយសុខុមាលភាពដល់សង្គម ពង្រឹងសមត្ថកភាពដល់អនុសាខា ក្រុមកាកបាតក្រហមឃុំ សង្កាត់ អ្នកស័្មគ្រចិត្ត និងយុវជន ។
លោកបន្តថា សាខាក៏ចុះពង្រឹងការគ្រប់គ្រងអ្នកអស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងបន្តស្វែងរកការគាំទ្រមូលនិធិតាមរយៈការកសាងសមាជិកភាពនិងសប្បុរសជន៕ដោយ៖ឃិន គន្ធា