នាយការិយាល័យសុខាភិបាលកងពលតូចអន្តរាគមន៍លេខ៩ បានស្លាប់ភ្លាមៗលើដងផ្លូវ ក្នុងពេលជិះម៉ូតូដួលបាក់ក!

0

(ព្រះវិហារ)​៖ លោក សំ សួម នាយការិយាល័យសុខាភិបាលកងពលតូចអន្តរាគមន៍លេខ៩ បានទទួលមរណៈភាព យ៉ាងអាណោចអាធ័ម ក្នុងពេលជិះម៉ូតូដួលបាក់កស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ។

ហេតុការណ៍ដ៍សោកសង្រែងនេះ បានកេីតឡេីងកាលពីវេលាម៉ោង៤.៣០នាទីថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៨ ត្រូវនិងថ្ងៃ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ស្ថិតត្រង់ចំណុចភូមិ អូរក្សាន្ត ឃំុទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អធិការនគបាលស្រុកជាំក្សាន្ត លោក រួន យ៉េត បានឲ្យដឹងថា មុនពេលកើតហេតុជនគ្រោះបានជិះម៉ូតូម្នាក់ឯង លុះមកដល់កន្លែងហេតុ ស្រាប់តែម៉ូតូជនរងគ្រោះ រ៉េចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយក្បែចិញ្ចេីមផ្លូវ បណ្តាលអោយជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗ នៅនិងកន្លែង។

លោកអធិការស្រុក បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ សំ សួម ភេទប្រុស អាយុ៥៥ឆ្នាំ បើកបរម៉ូតូ​ម៉ាក សង់C125 ពណ៌ខៅ្ម សេរីឆ្នាំ២០១៨ គ្មានស្លាកលេខ រស់នៅភូមិសែន រុងរឿងមួយ ឃំុទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកថាក្រោយពីកម្លាំងជំនាញចុះទៅដល់កន្លែងកេីតហេតុឃេីញថា ពិតជាស្លាប់បាក់ក ដោយសារដួលម៉ូតូខ្លួនឯង ក៍បានប្រគល់ម៉ូតូ ព្រមទាំងសពជនរងគ្រោះ អោយទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងដែរថា ជនរងគ្រោះខាងលេី មានជំងឺប្រចាំកាយ (គឺជំងឺលេីសឈាម) ហេីយពួកគាត់បាននិយាយថា ការដួលម៉ូតូខាងលេីនេះអាចបណ្តាលមកពីជំងឺលេីសឈាមគាត់ធ្វេីទុកផងក៍មិនដឹង៕សួនលីណា