លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ

0

ខេត្តរតនគិរី៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តរតនគិរី នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែ កុម្ភះ ឆ្នាំ២០១៨ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ ។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ជូនចំពោះលោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកាទាំងអស់ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់នៃ សាលាខេត្ត និងថ្នាក់ដឹកនាំអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ទូទាំងខេត្ត ដឹកនាំកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ដែលបានសាមគ្គីគ្នាយ៉ាងល្អ និងខិតខំដឹកនាំខេត្តរតនគិរីទទួលបានផ្លែផ្កាគួរជាទីមោទន: នាឆ្នាំកន្លងមក ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល ស្នើសុំឲ្យ សមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ត្រូវពិភាក្សាគ្នាឲ្យបានផុសផុល ដើម្បីកំណត់សកម្មភាពយុទ្ធសាស្រ្ត និងផែនការសកម្មភាពឲ្យបានត្រឹមត្រូវ ហើយត្រូវយកចិត្តទុកដាក់នៅចំណុចមួយចំនួនដូចខាងក្រោម:

១. ស្នើសុំឲ្យសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ ត្រូវប្រជុំពិភាក្សាគ្នាឱ្យបានផុសផុល ដើម្បី កំណត់ទិសដៅការងារផែនការយុទ្ធសាស្រ្ត និងសកម្មភាពការងារសម្រាប់ឆ្នាំ២០១៨ ឱ្យបានត្រឹមត្រូវទៅតាមផែនការយុទ្ធសាស្រ្តរបស់ជាតិ និង សេចក្តីសម្រេចរបស់អង្គសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ។
២. ស្នើសុំឱ្យថ្នាក់ដឹកនាំខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសម្រេចរបស់ក្រុមប្រឹក្សាខេត្ត។
៣. ត្រូវខិតខំរួមគ្នាសម្រចឲ្យបាននូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗ របស់រាជរដ្ឋាភិបាលបន្តទៀត ជាពិសេសការទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលានូវបទល្មើសនានា ដូចជាបញ្ហាចរាចរណ៍ គ្រឿងញៀន បញ្ហាចោរកម្ម ។ល។
៤. ត្រូវបន្តខិតខំដោះស្រាយវិវាទដីធ្លី ដែលនៅសែលសល់នាឆ្នាំចាស់ឲ្យមានតម្លាភាព គណនេយ្យភាព និងត្រូវបញ្ជៀសឲ្យបាននូវអំពើហឹង្សាគ្រប់រូបភាព ។
៥. ត្រូវបន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងគណៈបញ្ជាការឯកភាពឲ្យបានល្អ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ជាពិសេសត្រូវលើកទឹកចិត្តប៉ុស្តិ៍នគរបាល និងប្រជាការពារឲ្យសហការគ្នាឲ្យបានល្អ ។
៦. ត្រូវចេះប្រើប្រាស់អំណាចស្របច្បាប់ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានត្រឹមត្រូវ ហើយយកប្រយោជន៍ជាតិជាធំ ។
៧. ត្រូវធ្វើជាអ្នកដឹកនាំ មិនត្រូវធ្វើជាចៅហ្វាយនាយគេជាដាច់ខាត ។ យក្ខឡោម