ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លេីងឆេះផ្ទះចំនួន២ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាតក្រហមកម្ពុជាខេត្តព្រះវិហារ!

0

(ព្រះវិហារ): សម្ភារៈរួមទាំងថវិការមួយចំនួនធំ ជាអំណោយមនុស្សធម៌សាខាកាកបាតក្រហមកម្ពុជាខេត្តព្រះវិហារ ត្រូវបានលោក រស់ ហេង ប្រធានកិត្តិយសអនុសាខាកាកបាតក្រហមកម្ពុជា ស្រុកសង្គមថ្មី នាំយកទៅជួយឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយសារភ្លេីងឆេះផ្ទះ ចំនួន២គ្រួសារ ក្នុងដំណេីរអញ្ជេីញចុះសាកសួរសុខទុក្ខ នារសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

សម្ភារផ្តល់ជូនមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ទឹកស៊ីអីវ ១យួរ សារុង១ មុង១ ភួយ១ ក្រមា១ ទឹកបរិសុទ្ធ ១កេសធំ តង់១ព្រមទាំងថវិការមួយចំនួន។

ជាមួយគ្នានោះផងដែរ ក៍មានការជួយឧបត្ថម្ភបន្ថែមពីសប្បុរសជនដោយក្នុងមួយគ្រួសារៗទទួលបានថវិកាសរុបចំនួន ១,២០១,០០០រៀល (មួយលានពីសែនមួយពាន់រៀល) លោកថាក្នុងនោះថវិកាក្រុមការងារថ្នាក់ខេត្ត ៦០០,០០០រៀល ទិញសម្ភារៈ ៤០០,០០០រៀល ថវិកាអាជីវករ ១,៣៥២,០០០ រៀល(មួយលានបីសែនប្រាំម៉ឺនពីពាន់រៀល) ថវិការសាលាឃុំចំរើន១០០,០០០រៀល(មួយសែនរៀល) ថវិការវិទ្យាល័យសង្គមថ្មី២០០,០០០រៀល(ពីសែនរៀល) ថវិការអនុវិទ្យាល័យសង្គមថ្មី១៥០,០០០រៀល(មួយលានប្រាំសែនរៀល)។

ក្រោយពីប្រគល់សម្ភារៈនិងថវិការរួច លោករស់ ហេង ប្រធាកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី បានសម្តែងនូវការសោកស្តាយដល់គ្រួសាររងគ្រោះ ដែលបានជួបគ្រោះថ្នាក់ ដែលមិននឹកស្មានដល់ធ្វើអោយខូចខាត់ទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ អស់ទាំងស្រុង ដោយសារអគ្គីភ័យ កាលពីវេលាម៉ោង ៩.១០នាទី យប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅ។

ហើយលោកក៏បានធ្វេីការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ៕សួនលីណា