អគ្គីសភ័យបានឆាបឆេះលេបត្របាក់ផ្សាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីស្ទើរទាំងមូល

0

ខេត្តមណ្ឌលគិរី៖  គួរអោយសង្វែកណាស់ ប្អូនជីដូនមួយ និងប្តីត្រូវបានស្លាប់នៅក្នុងភ្នក់ភ្លើង ដ៏ក្តៅគគុក មិនតែប៉ុណ្នោះខ្លួនឯងត្រូវបានរលាកភ្លើងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ សន្សល់នៅកូនតូចកើតមកមិនទាន់បានមួយខែ មើលមិនទាន់ឃើញមុខឪពុកផង ករណីនេះបានកើតឡើងខណៈដែលផ្សារក្រុងសែនមនោរម្យត្រូវ អគ្គីសភ័យបានឆាបឆេះលេបត្របាក់កាលពីវេលាម៉ោងជាង០១ទៀបភ្លឺលំរងអាធាត្រថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៨នេះ។

បើតាមការប្រាប់អោយដឹងពីប្អូនស្រីជនរងគ្រោះថា នៅពេលកើតហេតុក្រុមគ្រួសារបានដេកនៅក្នុងផ្ទះលើឡៅតឿ ហើយភ្លើងបានឆេះពីក្រោមឡើងទៅ នៅពេលនោះជនរងគ្រោះបានដឹងថាភ្លើងកំពុងតែឆេះនៅក្នុងផ្ទះខ្លួនយ៉ាងសន្ធោសន្ធៅ ក៏ដាស់ក្រុមគ្រួសារអោយភ្ញាស់ដើម្បីរត់ចេញក្រៅ តែដោយសារភ្លើងឆេះខ្លាំងពេកក៏អោយប្រពន្ធចេញតាមបង្អួច ហើយជនរងគ្រោះបន្តទៅយកកូនដែលកើតមកមិនទាន់បានមួយខែផងនោះបោះមកអោយប្រពន្ធ ហើយជនរងគ្រោះបន្តទៅយកប្អូនជីដូនមួយ
តែជាអកុសល្យជនរងត្រូវជាប្តី និងប្អូនជីដូនមួយត្រូវបានដំបូលផ្ទះបាក់ធ្លាក់មកសង្កត់បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង ប្រពន្ធជនរងគ្រោះឃើញដូច្នេះក៏ហុចកូនទៅអោយឪពុកបី ហើយយកក្រម៉ាមកឃ្លុំចូលទៅជួយប្តី និងប្អូនជីដូនមួយ ដោយសារតែភ្លើងឆេះខ្លាំងពេកប្រពន្ធជនរងគ្រោះបានរត់ចេះមកវិញ ហើយអោយអ្នកជិតខាងជួយ ទាំងខ្លួនឯងកំពុងឈឺដោយសាររលៀកភ្លើង និងអាណិតប្តីព្រមទាំងប្អូនខ្លោចចិត្តដែលនៅក្នុងភ្នក់ភ្លើង។

ជនរងគ្រោះទី១ឈ្មោះ លន់ សេងប៉ូ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ពានជ័យ ក្រុងសែនមនោរម្យ ទី២ឈ្មោះ តូច ណាវីន ភេទប្រុស អាយុ១២ឆ្នាំមានទីលំនៅភូមិកណ្តាល សង្កាត់ស្ពានជ័យ ក្រុងសែនមនោរម្យ។

ក្នុងហេតុការណ៍នេះដែរលោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ដើម្បីពន្លត់អគ្គីសភ័យនេះតែឡានពន្លត់អគ្គីសភ័យ៣គ្រឿងដែលជារបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនិងមួយគ្រឿងទៀតជារបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

ជុំវីញទៅនឹងហេតុការណ៍អគ្គីសភ័យខាងលើនេះមិនទាន់ដឹងខូចខាតទ្រព្យសម្បត្តិ និងមានជនរងគ្រោះប៉ុន្មានអ្នកបន្ថែមទៀតនោះទេ មូលហេតុនៃការឆាបឆេះផ្សារខេត្តមណម្ឌលគិរី នៅមិនទាន់មានប្រភ
ពច្បាស់លាស់នៅឡើយទេ ដោយប្រភពខ្លះលើកឡើងថា មកពីផ្ទុះហ្គាស និងខ្លះទៀតថា មកពីផ្ទុះសេចរន្តអគ្គីសនី

ប៉ុន្តែបើតាមការប្រាប់អោយដឹង ពីលោកឡុង វិបុល អភិបាលក្រុងសែនមនោរម្យថាក្នុងហេតុការឆេះផ្សារក្រុងសែនមនោរម្យស្លាប់២នាក់របួស៤នាក់៕