បាត់១យប់លុះព្រឹកឡេីងប្រទះឃេីញស្លាប់យ៉ាងអាណោចអាធ័មដោយសារឈេីសង្កត់លេី

0

ខេត្តព្រវិហារ៖បុរសម្នាក់ចេញទៅរកអាឈេីក្នុងព្រៃតែម្នាក់ឯង បាត់មួយយប់លុះព្រឹកឡេីងត្រូវក្រុមគ្រួសារដេីររក ក៍ប្រទះឃេីញស្លាប់យ៉ាងអាណោចអាធ័មដោយសារឈេីសង្កត់ពីលេី។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧.០០នាទី ព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨ ត្រង់ចំណុចស្រែតាកែវ ខាងលិចផ្លូវកៅស៊ូ ចំងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្មាប៉ីេយ ឃំុព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។

លោករួន យ៉េត អធិការនគបាលស្រុកជាំក្សាន្ត បានបញ្ជក់ថា ជនរងគ្រោះមានឈ្មោះ និច នៀត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិឃំុកេីតហេតុខាងលេី។

លោកបន្តថាកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ ជនរងគ្រោះ បានបេីកគោយន្តកន្ត្រៃចេញពីផ្ទះ ហេីយទៅរកកាត់ឈេីក្នុងព្រៃក្បែស្រែខាងលិចផ្លូវកៅស៊ូ ចំងាយពីភូមិ៥គីឡូម៉ែត្រ តែមិនឃេីញត្រឡប់មកផ្ទះវិញ លុះព្រឹកឡេីងក្រុមគ្រួសារជនរងគ្រោះបានចេញទៅរក ក៍ប្រទះឃេីញជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ដោយសារឈេីសង្កត់ពីលេី។

លោកថាបច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកមកធ្វេីបុណ្យតាមប្រពៃណី៕សួនលីណា