បន្ទប់ទីចាត់និងកញ្ចុះព្រមទាំងសម្ភារះមួយចំនួននៅវិទ្យាលយ័ជាំក្សាន្តត្រូវចោរលួចដុតសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខជនសង្សយ័!

0

ខេត្តព្រះវិហារ៖ អជ្ញាធរក៍ដូចជាសមត្ថកិច្ច ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨នេះ កំពុងតែមមាញឹកក្នុងការចុះស្រាវជ្រាវវែកមុខ រកជនសង្សយ័

ដែលថ្លេីមធំ ហានលួចដុតបំផ្លាញទ្រព្យសម្បត្តិមួយចំនួននៅក្នុងបរិវេណសាលាវិទ្យាលយ័ជាំក្សាន្ត ស្ថិតក្នុងភូមិគោក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី១១ ខែកុម្ភះឆ្នាំ២០១៨យប់មិញនេះ។

នៅក្នុងករណីឆេះសម្ភារះក្នុងវិទ្យាលយ័ជាំក្សាន្តនេះដែរ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺបណ្តាលមកពីមានជនខិលខូចលួចដុត ដោយបន្សល់ទុកវត្ថុតាងចបជីក សម្រាប់ធ្វើសកម្មភាពគាស់សោបន្ទប់ហេីយចូលទៅដុត។

សូមបញ្ជាក់ថា សម្ភារះនៅក្នុងវិទ្យាលយ័ជាំក្សាន្តដែលបានឆេះរងការខូចខាតរួមមាន៖ ទូឈើដាក់សៀវភៅចំនួន២ ទូដែក២ ធ្នើដែក២ តុឈើ១ កៅអីជរ័២០ ក្តាខៀន៤ សម្ភារះពិសោធន៍គិតទាំងឆ្នាំចាស់ និងឆ្នាំថ្មី ជាទឹកប្រាក់ចំនួន១៥០០ដុល្លា សម្ភារះការិយាលយ័ទាំងអស់គិតជាទឹកប្រាក់១៧៥០០០០រៀល សម្ភារះកសិកម្មមួយចំនួន សៀវភៅសិក្សាគោលចាស់ថ្មី៥២០ក្បាល ឯកសាររដ្ឋបាលទាំងអស់ បង្អួចឈើ៤ ដំបូលក្បឿងមួយបន្ទប់ខូចខាតទាំងស្រុង ព្រមទាំងកញ្ចុះឈើប្រក់ស្បូវមួយខ្នងផងដែរ៕សួនលីណា