គណះបញ្ជាការឯកភាពឃុំខ្វាវប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១ស.ណ.នរបស់ក្រសួងមហាផ្ទៃនិងប្រកាសសេចក្តីសម្រេចតែងតាំងគណះបញ្ជាការឯកភាពឃុំ

0

សៀមរាប៖ គណញបញ្ជាការឯកភាពឃុំខ្វាវស្រុក,ជីក្រែងប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១ស.ណ.នរបស់ក្រសួងមហាផ្ទៃនិងប្រកាសសេចក្តីសម្រេចតែងតាំងគណះបញ្ជាការឯកភាពឃុំនាព្រឹកថ្ងៃ១២រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ខែគុម្ភះឆ្នាំ២០១៨ដែមានសមាសភាពចូលរួមសរុប៣៣នាក់ ក្នុងនោះមានស្រី ០២នាក់ផងដែល ។
.បន្ទាប់ពីប្រកាសរបៀបវរះប្រជុំរួចមក លោកគង់ ផល្លាប្រធានគណះបញ្ជាការឯកភាពឃុំបានឡើងអានសេចក្តីណែនាំលេខ០១ស.ណ.នរបស់ក្រសួងមហាផ្ទៃស្តីពីការលុបបំបាត់ប៉ុស្តិត្រួតពិនិត្យនៅផ្ទៃក្នុងប្រទេស ។ លោកហ៑ាម ធា សមាជិកក្រុមព្រឹក្សាឃុំអានសេចក្តីសម្រេចតែងតាំងគណះបញ្ជាការឯកភាពឃុំ ។
.ក្នុ ងឪកាសនោះដែរ លោកគង់ ផល្លាបានសំណូមពរក្នុងអង្គប្រជុំ សុំឱ្យថ្នាក់លើជួយដោះស្រាយខ្វៀលដីក្នុងតំបន់បរិស្ថានជូនរាស្រ្តក្នុងឃុំរបស់លោកបានអាស្រ័យផល ។ ចំណុចមួយទៀតសុំឱ្យបរិស្ថានធ្វើការណែនាំដល់អាជីវករក្នុងផ្សារខ្វាវរកកន្លែងចាក់សំរាម គុំយកសំរាមទៅចាក់ចោលនៅក្បែរស្ពានបូរាណ ។
.ខាងរដ្ឋបាលព្រៃឈើជួយសំរួលដីដែលក្រុមនិសិត្សខ្វៀលឱ្យរាស្រ្តហើយនៅសេសសល់ព្រៃបន្តិចបន្ទួចនោះឱ្យរាស្រ្តត្រួសត្រាយធ្វើអាស្រ័យផលផងចុះ ។ ទាំងរដ្ឋបាលព្រៃឈើ ទាំងបរិស្ថានទប់ស្កាត់ឱ្យបានព្រៃតំបន់ហាមឃាត់ ។ចំពោះប្រជាពលរដ្ឋធ្វើឡរធ្យូងសូមលោកកាត់ឈើតាមក្បាលដីខ្លួនឯងចុះ គុំទៅកាត់ឈើនៅក្នុងតំបន់ហាមឃាត ឬ ឈើនៅក្នុងដីគេ ប្រយ័ត្នម្ចាស់គេប្តឹង លោកមេភូមិសូមធ្វើការផ្សព្វផ្សាយជូនរាស្រ្តឱ្យបានដឹងផង។
.លោកលុន ឆយប្រធានមជ្ឈមណ្ឌលឃុំខ្វាវ សំណូមពរឱ្យលោកមេឃុំបង្កើតជាសហគមន៍មួយក្នុងឃុំបរិចាកថវិការក្នុង០១គ្រួសារ០៣ឬ៤០០០០រៀលយកមកទិញរថយន្តសង្រ្គោះបន្ទាន់មួយសំរាប់ដឹកអ្នកជុំងឺ ជៀសវាងប្រជាពលរដ្ឋយើងទៅជួលរថយន្តឈ្នួលអស់ថវិការច្រើន ព្រោះឃុំយើងនៅឆ្ងាយដាច់ស្រយាលពីមន្ទីរពេទ្យខេត្តសៀមរាម ។
.លោកគុញ ហ៊តជុំទប់លេខ០១ បានសំណូមពរទៅខាងរដ្ឋបាលព្រៃឈើ និង បរិស្ថានគួទប់ស្កាត់ឈើរស់ដែលប្រជាពលរដ្ឋកាត់ដឹកជញ្ជូនរាល់ថ្ងៃនេះ ។ រឿងពិសេសមួយទៀត ខាងប៉ូលិស្តិប៉ុស្តិ និងប្រជាការពារមេត្តាត្រួតពិនិត្យរាល់អ្នកចំណូល ចូលមករកស៊ីក្នុងមូលដ្ឋានភូមិឃុំរបស់យើង អ្នកខ្លះចូលមករកតាមផ្លូវល្អ អ្នកខ្លះចូលមកបន្លំយកបទល្មើសផ្សេងៗមកលក់ចែកចាយក្នុងមូលដ្ឋានរបស់យើង ។
.ខាងរដ្ឋបាលព្រៃឈើ នឹង បរិស្ថានសំណូមពរទៅគណះបញ្ជាកាតឯកភាពឃុំ សុំទប់ស្កាត់ប្រជាពលរដ្ឋដែលចូលទៅកាត់ឈើក្នុងព្រៃ និង ដឹកអុះស្រស់ ។ជុំនាញទាំងពីរចាប់អនុវត្តន៍ពីថ្ងៃទី១៣ខែគុម្ភះនេះតទៅ ។ដោយព្រំ សុខា