ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល

0

ខេត្តរតនគិរី: ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹក ថ្ងៃច័ន្ទ ១២រោច ខៃមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២

ខែកុម្ភះ ឆ្នាំ២០១៨ នៅចំណុចមុខចម្ការស្វាយចន្ទីលោក តាចន ស្ថិតនៅភូមិបរញ៉ុក ឃំុសាមគ្គី ស្រុកអូរជំុ ។

មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បែប លីហួរ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិទំពួន មុខរបរកសិករ របួសស្រាល ។
អ្នករួមដំណីេរឈ្មោះ បែប ម៉ាលី ភេទស្រីអាយុ ៩ឆ្នាំជនជាតិទំពួនមុខរបរសិស្ស រងបួសធ្ងន់ត្រង់ស្មាខាងឆ្វេងនិងជីេង ។

ចំណែកជនបង្កឈ្មោះ ធឿន វិុ ភេទប្រុសអាយុ ២៥ឆ្នាំជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិឃំុកើតហេតុខាងលើ របួសស្រាលជីេងខាងឆ្វេង ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍នឹងវាស់វែងដឹកអ្នករបួសបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។
ដោយឡែកម៉ូតូ២គ្រឿងសមត្ថកិច្ចជំនាញយកមករក្សាទុកនៅប៉ុស្តិ៍សាមគ្គី រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ យក្ខឡោម