ក្រុមការងារចម្រុះដឹកនាំដោយលោក លី ចិត្តនិយម អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារត្រួតពិនិត្យការអភិវឌ្ឍ និងសំណង់តំបន់ឆ្នេរនៃសាលាខេត្តព្រះសីហនុ បានចុះរុះរើរោងសំណាក់សំរាប់តាំងរូបសំណាកព្រះនាងគង់សុីអុីម ដែលបានធ្វើលើដីចំណីឆ្នេរដែលជាតំបន់ហាមឃាត់

0

ព្រះសីហនុ៖ការចុះរុះរើនេះបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
សូមបញ្ជាក់ថាកន្លែងដាក់តំកល់រូបសំណាកព្រះនាងគង់ស៊ីអ៊ីុមនេះត្រូវបានគេលួចសាងសង់លើដីចំណីឆ្នេរសាធារណៈស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្បែរអតីតព្រះរាជដំណាក់ឆ្នេរអូរឈើទាល។
ឈ្មោះ ឡី បណ្តូល បានសាងសង់លើតំបន់ហាមឃាត់ ដោយមិនមានការសុំអនុញ្ញាតពីមន្ទីរធម្មការ និងសាសនា និងគ្មានលិខិតអនុញ្ញាតសាងសង់មន្ត្រីជំនាញឬអាជ្ញាធរឡើយ។