ប៉ូលិសឃាត់ខ្លួនជនដៃដល់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ ទៅតុលាការ

0

ខេត្តរតនគិរី: បុរសជនជាតិទំពួនម្នាក់យកកាំបិតទៅកាប់ជនរងគ្រោះចំក្បាលបែកហូឈាមស្រោចពេញខ្លួនត្រូវបាននគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង៧ និង៥ នាទី​ព្រឹក​

ថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ។

មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តែន មួន​ ភេទប្រុសអាយុ ៤០ឆ្នាំជនជាតិ​ទំពួន​ បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាមពេញខ្លួន ។ ចំណែកជនសង្ស័យ​ឈ្មោះ​ អុំ​ បាប៊ី ភេទប្រុស​អាយុ​ ២៧ឆ្នាំជនជាតិ​ទំពួន ដូចគ្នា មានទីលំនៅភូមិឃុំកើតហេតុខាងលើ ដោយទៅកាប់ជនរងគ្រោះមិនដឹងមូលហេតុ ។
បច្ចុប្បន្ននគរបាលមូលដ្ឋានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុក​វើនសៃដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕ យក្ខឡោម