បុរសម្នាក់ស្រវឹងខួបរាល់ថ្ងៃ ចាប់បោចសក់ប្រពន្ធទៅនឹងដី របួសធ្ងន់

0

ខេត្តរតនគិរី: នគរបាលប៉ុស្តិ៍ត្រពាំងច្រេសឃាត់ខ្លួនបុរសម្នាក់ខណ:ប្រើអំពើហិង្សាលើប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១១នឹង១៥នាទីព្រឹកថ្ងៃអង្គារ៍ ១៣រោច

ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅភូមិ៤គុហក៦០ ឃំុត្រពាំងច្រេស ស្រុកកូនមុំ ។
អធិការងទទួលបន្ទុកសណ្ដាប់ធ្នាប់លោក ពុធ សាវី បានឲ្យដឹងថា បុរសម្នាក់នេះស្រវឹងខួបរាល់ថ្ងៃមិនលោះថ្ងៃណាឡើយ ឲ្យតែស្រវឹងគាត់ច្រើនប្រើអំពើហិង្សាទៅលើប្រពន្ធបណ្តាលឲ្យរបួសត្រង់ក្បាលនឹងចង្កេះចាប់ក្បាលបោកទៅនឹងដី ប្តីឈ្មោះ ជា វិន អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ។ ប្រពន្ធឈ្មោះ នួន ស៊ន អាយុ ៥២ឆ្នាំជនជាតិខ្មែរ រងរបួសត្រូវមួយចំហៀងយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត ។
ក្រោយពីបានប្រើអំពើហិង្សារួចមក នគរបាលប៉ុស្តិ៍ត្រពាំងច្រេសបានចុះទៅនាំខ្លូនប្តីកំណាចមកសាកសួបំភ្លឺនៅប៉ុស្តិ៍ ហើយបានឃាត់ខ្លួនជាបណ្តោះអាសន្ន ៕ យក្ខឡោម