ប៉ូលីសស្រុកត្រាំកក់ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿញៀនយ៉ាងសកម្មដកហូតកាំភ្លើងមួយដើម

0

ខេត្តតាកែវ ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មត្រូវបានសម្ថតកិច្ចប៉ូលីសស្រុកត្រាំកក់ឃាត់ខ្លួន  នៅថ្ងៃអង្គារ៍ ១៣ រោច ខែ មាឃ ឆ្នាំរការ នព្វសក័ ព.ស

២៥៦១ ត្រូវនិងថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ម៉ោង ១៦,២០នាទី ។
ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ
នគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
លោក វរៈសេនីយ៍ទោ ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានដឹកនាំកម្លាំងជំនាញចុះសហការណ៍ជាមួយប៉ុស្ថិ៍រដ្ឋបាលឃុំតាភេមបានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ទួន ម៉ៅ ភេទ ប្រុស អាយុ ៣០ ឆ្នាំរស់នៅភូមិ ត្រពាំងស្វាយ ឃុំ តាភេម ស្រុក ត្រាំកក់ ខេត្តតាកែវ (មុខសញ្ញាជួញដូរយ៉ាងសកម្ម) ។ក្រោយឆែកឆេរ សមត្ថកិច្ចបានរកឃើញវត្ថុតាង
រួមមាន: -ប្រដាប់ជក់គ្រឿងញៀនចំនួន ០១ -សោរឡាន ០១ -សោរម៉ូតូ ០១ -អាវុធខ្លី ម៉ាក K 54 មានគ្រាប់ចំនួន០១គ្រាប់ រុំស្កុតសជុំវិញបានរុំភួយអង្រឹងយកទៅរុំដើមទំពូងជាប់របងពីខាងត្បូងផ្ទះ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។