ឯកឧត្តម យន្ត មីន ប្រគល់ផ្ទះមួយខ្នងជូនចាស់ជរាគ្មានទីពឹងនៅឃុំសាមគ្គី ស្រុកព្រៃនប់ ស្រុកព្រៃនប់

0
SHARE

ព្រះសីហនុ៖ រសៀលថ្ងៃ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃអភិបាលខេត្តព្រះសីហនុ បានប្រគល់ផ្ទះមួយខ្នងមានទំហំ៤ គុណនិង ៦ម៉ែត្រ សង់ពីឈើ ប្រកនឹងជញ្ជាំងស័ង្កសី ជូន
លោកយាយ នុត នាង អាយុ ៨០ឆ្នាំ ដែលរស់នៅជាមួយកូនស្រីមានកូនខ្ចី ហើយត្រូវប្តីចុះចោល រស់នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ពិធីប្រគល់ផ្ទះនេះដោយមានការចូលរួមពីអាជ្ញាធរដែនដី ស្រុកព្រៃនប់ តាមរយៈលោក នេន ចំរើន ប្រធានក្រុមការងារចុះជួយឃុំសាមគ្គី ស្រុកព្រៃនប់ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយមើលឃើញនូវការខ្វះខាតក្នុងជីវភាពរួមទាំងគ្មានទីជម្រកឯកឧត្តមក៏បានផ្ដល់ថវិកាជួយសាងសង់ផ្ទះមួយខ្នងនេះ ដើម្បីអោយ គ្រួសារលោកយាយ មានកន្លែងស្នាក់នៅសមរម្យ និងជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។
ហើយសកម្មភាពនេះ ឯកឧត្តម យន្ត មីន និរសហការីតែងបានធ្វើជាបន្តបន្ទាប់ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ដែលជាការងារមនុស្សធម៌ក្នុងការជួយប្រជាពលរដ្ឋ ។
ឯកឧត្តមមានប្រសាសន៍រំលឹកដល់មន្ត្រីតាមមូលដ្ឋានទាំងអស់ត្រូវចេះយល់ពីសុខទុក្ខរបស់ប្រជាជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានជាប្រចាំ។

គួររំលឹកថាកន្លងមកឯកឧត្តមអភិបាលខេត្ក ក៍បានផ្ដល់ផ្ទះជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ និងស្រុកមួយចំនួនទៀតក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here