មហាជនសំនូមពរឲ្យចាត់វិធានការភាពរញ៉េរញ៉ៃនិងបញ្ហាក្មេងសុំទាននៅកំពង់ផែរកាណូតទេសចណ៍ចុងឃ្នាស

0

ខេត្តសៀមរាបៈ កំណើននៃភ្ញៀវទេសចរណ៍ ជាច្រើនម៉ឺននាក់ក្នុងមួយថ្ងៃ បានធ្វើដំណើរមកកំសាន្ត តាមរយះ ជួលកាណូតទេសចរណ៍ សម្រាប់ការគយគន់បឹងទន្លេសាប ដែលមានកេរ្ត៍ឈ្មោះល្បាញពេញពិភពលោក និងជាទន្លេសាបដែលធំជាងគេផងដែរ បានទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកទស្សនាកំសាន្ត ដែលមាន ទីតាំងស្ថិតនៅភូមិភ្នំចុងឃ្នាស សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ ២០១៨ ។

ភ្ញៀវទេសចរណ៍ជាច្រើន បានមកដល់កំពង់ផែរទេសចរណ៍ នៃតំបន់ចុងឃ្នាស ជាក់ស្តែងក្នុងខែកុម្ភះ ឆ្នាំ ២០១៨នេះ គេសង្កេតឃើញមានភ្ញៀវដែលជាជនជាតិចិន យ៉ាងច្រើនលើសលុប ទាំងក្នុងតំបន់ប្រាសាទ​នានា និងការចង់ឃើញចង់ស្គាល់ផ្ទៃបឹងទន្លេសាប  រីឯជនជាតិកូរ៉េ និងអ៊ឺរ៉ុប រួមទាំងសញ្ញាតិផ្សេងៗ មាន​ចំនួនតិចតួច សម្រាប់ក្នុងខែកុម្ភះនេះ ។

កញ្ញា ចេន ជាជនជាតិចិន បានបញ្ហាញពីអ្វីដែលគាត់បានឃើញថា ខ្ញុំពិតជារីករាយ និងរំភើបខ្លាំងណាស់ ដែលបានឃើញផ្ទៃបឹងទន្លេសាបដ៏ធំ វាវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយមានខេត្តជាច្រើនផងដែរដែល ជាប់បឹងទន្លេសាប ខ្ញុំគិតថាត្រីក្នុងបឹងទន្លេសាប វាមានរស់ជាតិឆ្ងាញ់ ដោយសារវាជាត្រីធម្មជាតិ ប្រជាជន កម្ពុជាពិតជាសំណាងណាស់ ដែលបានពិសារត្រីក្នុងបឹងដ៏ធំមួយនេះ ។

ក្នុងនោះដែរក៏មាន មតិសំណូមពរដល់ប្រធានកំពង់ផែរទេសចរណ៍ ចុងឃ្នាស  និងសមត្ថកិច្ចពាក់ព័ន្ឋមួយ ចំនួន មេត្តាជួយថែរក្សាសណ្តាប់ធ្នាប់ លុបបំបាត់ភាពរញ៉េរញ៉ៃនៅក្នុងបរិវេណកំពងផែរ ជាពិសេសបញ្ហា​ក្មេងសុំទាន ពីមុខពីក្រោយ ដោយមានការបីក្មេងតូចៗ សុំទានប្រទាញប្រទង់ ធ្វើឲ្យបាត់បង់ប្រជាប្រិយភាព ដែលជាការបន្តុះបង្អាប់ ធ្វើឲ្យភ្ញៀវមួយចំនួនរត់គេច រហូតឈានដល់ដួល និងបាត់បង់ទ្រព្យសម្បត្តិផងដែរ គឺបណ្តាលមកពីការលក់ ទំនិញ និងក្មេងសុំទាន។

 ដោយ  ប៊ុន  រដ្ឋា