ខ្នងផ្ទះ​ទី​៦០​​អំណោយ​សម្ដេច​ ហ៊ុន ​សែន​ ប្រគល់ជូនអុំស្រីទូច​ សៅ​រ៉នគ្រួសារ​អតីតយុទ្ឋជន​ពលី

0

កំពង់ធំៈ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អំណោយផ្ទះមួយខ្នងដែល ជាផ្ទះលើកទី៦០ សម្រាប់ខេត្តកំពង់ធំ បានប្រគល់ផ្ទះជូន អុំស្រី ទូច​ សៅ​រ៉ន ជាគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពខ្វះខាត និងគ្មានលទ្ធភាពសាងសង់ជម្រកស្នាក់នៅសមរម្យ ទើបក្រោមការយកចិត្តទុកដាក់ របស់សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យសមាគមអតីតយុទ្ធជនខេត្តសាងសង់ជូនគ្រួសារ អតីតយុទ្ធជនពលីមួយគ្រួសារនេះឲ្យមានជម្រក់ស្នាក់នៅសមរម្យនិងគេ ។

អុំស្រី ទូច​ សៅ​រ៉ន ត្រូវជាភរិយាអតីតយុទ្ធជនពលីឈ្មោះ លីញ​ លាង រស់នៅក្នុងស្ថានភាពជាស្រ្តីមេម៉ាយ បន្ទាប់ពីស្វាម៉ីបានពលីជីវិត បានបន្សល់កូនចំនួន​១១នាក់ ស្រី៦នាក់ ឲ្យមើលថែបច្ចុប្បន្ន ក្នុងចំណោម​កូន​ទាំង១១នាក់ មានឈ្មោះបោះឆ្នោតចំនួន៧នាក់ រស់​នៅ​ភូមិ​ថ្នល់​ថ្មី​ ឃុំបារាយណ៍​ ស្រុកបារាយណ៍​  ខេត្តកំពង់​ធំ និងត្រូវបានទទួលផ្ទះមួយខ្នង នៅ​ម៉ោង៥ ល្ងាច​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ឆ្នាំ​២០១៨​ ។

ពិធីប្រគលផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ដោយមានការចូលរួម សមាគមស្រុក-ឃុំ​ និងអាជ្ញាធរ​ ជូនគ្រួសារអតីតយុទ្ឋជន​ឈ្មោះ​ ទូច​ សៅ​រ៉ន  អាយុ​ ៥១​ឆ្នាំ​ ដែល​ជា​គ្រួសារ​អតីតយុទ្ឋជន​ពលី​  ឈ្មោះ​  លីញ​ លាង អតីត​នៅ​អង្គភាពយោធាស្រុក​បារាយណ៍​​ បាន​ពលីជីវិតនៅសមរភូមិល្អក់​ វល្លិ៍​យាវ​ ឃុំ​ដំរីស្លាប់​ស្រុកំពង់ស្វាយ​ ខេត្ត​កំពង់ធំ​​ នៅឆ្នាំ​ ១៩៨៩​  ផ្ទះ​ថ្មី​ដែលបានប្រគល់​នេះ​ មានទំហំ​ ៤មx៦ម​ សង់​ខ្ពស់​ផុត​ពី​ដី​ ជញ្ជាំង​និង​ដំបូល​ សង្កសី​ ក្រាលក្តា​រ​ ដែល​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​ចំនួន​៦,២៨៩,០០០ រៀល​ (គិតទាំង​ថ្លៃ​ឈ្នួល​ជាងផង​)​ ។

នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ ក្រុមការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ បាន​ឧបត្ថម្ភ​ជូន​គាត់​បន្ថែម​នូវ​ អង្ករ​ ៥០​គីឡូក្រាម​ ,មី​ម៉ាម៉ា​ ០២​ កេស​,ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ ០២​ យួរ​ ,មុងជ្រលក់ថ្នាំ​ចំនួន​មួយ​ ,អាវរងា​ ចំនួន​ ០២​ និងថវិកា​ចំនួន​ ៣១០,០០០​រៀល​

ក្រោយ​ពី​ទទួល​បាន​ផ្ទះ​ថ្មី​នេះ​ គ្រួសារ​អតីតយុទ្ឋជន​ពលី​ និងអាជ្ញាធរ​មូលដ្ឋាន​ មាន​ចិត្ត​រំភើប​​​ក្តុកក្តួល​ មិន​នឹក​ស្មាន​ថា​បាន​ទទួល​ផ្ទះ​ថ្មី​នៅ​ថ្ងៃ​នេះ​ ​ និង​សូមគោរព​ជូនពរ​ចំពោះ​សម្តេចតេជោ​ ហ៊ុន ​សែន​និង​សម្តេច​កត្តិព្រឹត្តបណ្ឌឹត​ សូមជួប​ប្រទះ​តែ​នឹង​ពុទ្ធ​ពរទាំងបួនប្រការ​បួន​ប្រការ​គឺ​អាយុ​វណ្ណៈ​សុខះ​និង​ពលៈ​កុំបីឃ្លាងឃ្លាតឡើយ​។ ហើយ​បាន​ប្តេជ្ញា​គាំទ្រ​សម្តេចតេជោហ៊ុន​សែន​ ជា​នាយក​រដ្ឋមន្ត្រី​ជា​រៀង​រហូត​ ។

ដោយ  ប៊ុន  រដ្ឋា