ក្រុមអាជីវកររកស៊ីកាប់គោ ក្របី និង ជ្រូក លក់នៅផ្សារខេត្តកំពង់ធំ ចោទពេទ្យសត្វពីរឿងពុករលួយ

0

កំពង់ធំ៖ ក្រុមអាជីវករលក់សាច់គោ ក្របី និង សាច់ជ្រូក នៅផ្សារកំពង់ធំ ចំនួន៨នាក់ក្នុងចំណោមអាជីវករជាច្រើននាក់ បានបញ្ចេញប្រតិកម្មតចំពោះអាជ្ញាធរមានសមត្កិច្ច ឃុបឃិតគ្នាជាមួយអ្នកលក់ អាណាធិបតេយ្យតាមដងផ្លូវ ថាការ ប្រតិកម្មតខាងលើនេះ បានកើតឡើងជាច្រើនលើកមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយសមស្របណាមួយដែល ក្រុមអាជីវករលក់ក្នុងផ្សារ អាចទទួលយកបាននោះឡើយ។
ក្រុមអាជីករ លក់សាច់ គោ ក្របី ជ្រូក នៅផ្សារកំពង់ធំតែងតែត្អូញត្អែរថា ពួកគាត់លក់មិនដាច់ដោយសារអាជ្ញាធរក្រុងស្ទឹងសែននិងមន្រ្ដីពេទ្យសត្វខេត្តឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ អោយមាន អ្នកលក់សាច់គោ ក្របី ជ្រូក តាមដងផ្លូវយ៉ាងអាណាធិបតេយ្យនៅតាមដងផ្លូវជាតិលេខ ៦A , កាប់នៅតាមផ្ទះគ្មានឆ្លងការពិនិត្យពីពេទ្យសត្វ ពេលខ្លះកាប់គោ ក្របីមានជំងឺ និងងាប់ យកមកលក់ក្នុងតំលៃថោក, បំបាត់ចំណូលរដ្ន ធ្វើអោយខូចហាងឆេង ដោយសារពួកទាំងនោះមិនបានបង់សព្វគ្រប់ដូចពួកខ្ញុំនោះទេ។ ចំណែកពួកខ្ញុំបានទិញតូបនៅក្នុងផ្សារអស់រាបម៉ឺនដុល្លា និងបង់លុយអោយពេទ្យសត្វនិងប៉ូលិសក្នុង១ក្បាល១៧០០០រៀលនិងបង់សត្វឃាត៨៥០០រៀលទៀតហើយ លក់មិនដាច់ដូច្នេះពួកខ្ញុំសុំសំនូមពរអោយអាជ្ញាធរក្រុងស្ទឹងសែន ព្រមទាំង ឯកឧត្តមអភិបាលខេត្តកំពង់ធំ ជួយលុបបំបាត់ចោលការលក់ដូរសាច់គោ ក្របី ជ្រូកនៅតាមដងផ្លូវហើយ អោយចូលមកលក់នៅក្នុងផ្សារវិញ។
លោក ចាន់ បញ្ញាវ័ន្ដ ពេទ្យសត្វខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា លោកមិនអាចបញ្ឈប់ អ្នកលក់ សាច់ គោ ក្របី តាមផ្លូវបានទេ គ្រាន់តែជួយចេញសេចក្ដីណែនាំកននុងការ លក់ដូរ អោយមាន អនាម័យ និងសណ្ដាប់ធ្នាប់តែប៉ុណ្ណោះ តែបើចង់បន្ទោស ៗ អាជ្ញាធរទៅ ព្រោះអាជ្ញាធរជាអ្នកអោយលក់៕ប៊ុន រិទ្ធី